3 Things You Need to Know before Studying in Australia

July 11, 2023
Visitor/s 615
background image

កញ្ញា BUNTHUON Kanneka ជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែក Computer of Science ដែលកំពុងបន្តការសិក្សានៅ Trinity College ប្រទេសអូស្រ្តាលី។ 

ប្រទេសអូស្រ្តាលី គឺជាប្រទេសដែលមានសក្តានុពលខ្ពស់នៅក្នុងវិស័យអប់រំ និងសម្បូរទៅដោយស្ថាប័នសិក្សាជាច្រើនក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗសម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សារបស់ពួកគេ។ បច្ចុប្បន្ននេះ យើងបានសង្កេតឃើញពីសន្ទុះរបស់សិស្សានុសិស្សដែលមានបំណងចង់ទៅបន្តការសិក្សានៅបរទេស ពិសេសនៅក្នុងប្រទេសអូស្រ្តាលីដែលសម្បូរទៅដោយនិស្សិតកម្ពុជាដែលចង់ទៅសិក្សានៅទីនោះ។ ដូច្នេះ កញ្ញា BUNTHUON Kanneka ជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែក Computer of Science ដែលកំពុងបន្តការសិក្សានៅ Trinity College ប្រទេសអូស្រ្តាលី។ 

Trinity College ជាមហាវិទ្យាល័យតម្រង់ទិសមួយឆ្ពោះទៅកាន់ថ្នាក់សាកលវិទ្យាល័យដែលផ្តល់នូវកម្មវិធីសិក្សាតាមកម្រិតដូចជា៖ ក្នុងកម្រិត Foundation Studies program, Diploma program, English language program និងផ្សេងៗទៀតក្នុងការផ្តល់ជូនដល់សិស្សានុសិស្សដើម្បីត្រៀមខ្លួនបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ។ Trinity College បានផ្តល់នូវសហគមន៍ដ៏រស់រវើកដែលរួមបញ្ចូលសម្រាប់សិស្សានុសិស្សរបស់ខ្លួនដោយមានការរៀបចំព្រឹត្តិការណ៍សង្គម និងវប្បធម៌ផ្សេងៗពេញមួយឆ្នាំ ក៏ដូចជាមានក្លឹបសិក្សា និងកម្មវិធីសង្គមជាច្រើនដែលបំពេញចំណាប់អារម្មណ៍សិស្សានុសិស្សដើម្បីបន្តចំណង់ចំណូលចិត្តរបស់ពួកគេក្រៅពីការសិក្សា។ កញ្ញានឹងធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ដោយលើកឡើងនូវ៣ចំណុចធំៗដែលសិស្សានុសិស្សគួរដឹងមុនទៅសិក្សានៅប្រទេសអូស្ត្រាលីរួមមាន៖ 

ចំណុចទី១៖ 

កញ្ញាបានចែករំលែកអំពីចំណាប់អារម្មណ៍ដំបូងរបស់កញ្ញាចំពោះប្រទេសអូស្រ្តាលី គឺមានអាកាសធាតុត្រជាក់ ហើយប្រជាជនមានការស្វាគមន៍ និងផ្តល់កន្លែងស្នាក់នៅបានយ៉ាងល្អ។  កញ្ញាទទួលបានការយកចិត្តទុកដាក់ពីខាងសាលាផ្ទាល់ក្នុងនាមជានិសិ្សតអន្តរជាតិ និងទទួលបានភាពរួសរាយរាក់ទាក់ពីមជ្ឈដ្ឋានជុំវិញខ្លួន។ រីឯចំណាប់អារម្មណ៏ដំបូងនៃសាលារបស់កញ្ញាគឺអគារ និងទីធ្លាសាលាមានទំហំធំទូលាយ និងភាពជឿនលឿនខាងបច្ចេកវិទ្យា។ 

ចំណុចទី២៖  

កញ្ញាយល់ឃើញថាការសិក្សានៅបរទេសពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់កញ្ញាក្នុងការជួយអភិវឌ្ឍខ្លួនឯងឱ្យមានការរីកចម្រើន។ ឯករាជ្យភាពបានផ្តល់់ឱកាសឱ្យកញ្ញាទទួលបានការស្វែងយល់ពីខ្លួនឯងបន្ថែមដើម្បីឆ្ពោះទៅរកការកែលម្អខ្លួន។ មិនតែប៉ុណ្ណោះ  កញ្ញាគិតថាការមានជំនួយពីមនុស្សជុំវិញខ្លួនបានធ្វើឲ្យកញ្ញាមានអារម្មណ៏កក់ក្តៅក្នុងការសិក្សា និងការរស់នៅក្នុងនាមជានិសិ្សតអន្តរជាតិ។ 

ចំណុចទី៣៖  

កញ្ញាទទួលបានបទពិសោធន៍ក្នុងការរស់នៅតែម្នាក់ឯង ការស្វែងយល់ពីទីក្រុង និងការយល់ដឹងអំពីវប្បធម៌ជាច្រើននៅទីនោះ។ កញ្ញាបានបន្តទៀតថាអ្វីដែលគួរឲ្យរំភើបចិត្តបំផុតដែលមិនធ្លាប់មាន គឺការស្វែងយល់ពីកន្លែងកម្សាន្តថ្មីៗ និងការសាកល្បងអាហារថ្មីៗជាមួយមិត្តភក្តិរបស់កញ្ញា។ លើសពីនេះ កញ្ញាបាននិយាយថាឱកាសទទួលបានការសិក្សានៅបរទេសគឺពោរពេញទៅដោយរូបភាព និងភាពភ្ញាក់ផ្អើលជាច្រើនដែលមិនធ្លាប់មានពីមុនមក។ 

ជាចុងក្រោយ កញ្ញាបានបន្តថាឱកាសទៅសិក្សានៅបរទេសគឺពោរពេញដោយការភ្ញាក់ផ្អើលជាច្រើន វាជំរុញឱ្យយើងសាកល្បងអ្វីថ្មីៗនៅក្នុងដំណើរសិក្សាមួយនេះ។ កញ្ញាបានលើកទឹកចិត្តដល់សិស្សានុសិស្សទំាងអស់ ប្រសិនបើនិស្សិតមានបំណងចង់ទៅសិក្សានៅបរទេស ត្រូវព្យាយាមនិយាយជាមួយអ្នកដទៃទៀតដែលស្ថិតនៅជុំវិញខ្លួនយើង  ព្រោះយើងនឹងយល់ឃើញថាវា់ពិតជាចំាបាច់ក្នុងការរៀនសូត្រពីអ្នកដទៃ។

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 | +855 17 54 83 54 | +855 81 63 63 60

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024