[Consultation Session] Meet with Kaplan Singapore and PSB Academy School Representatives

February 27, 2024
Visitor/s 251
background image

សិង្ហបុរី គឺជាកោះតូចមួយនៅអាស៊ីអាគ្នេយ៍ដែលមានការអភិវឌ្ឍន៏ខ្លាំងព្រមទាំងទទួលបានកេរ្តិ៍ឈ្មោះសម្រាប់ប្រព័ន្ធអប់រំលំដាប់ពិភពលោកថែមទៀតផង។ ប្រព័ន្ធអប់រំរបស់ប្រទេសសឹង្ហបុរីត្រូវបានគេស្គាល់ដោយសារការសង្កត់ធ្ងន់លើគុណសម្បត្តិ និងឧត្តមភាព។ រដ្ឋាភិបាលបានវិនិយោគយ៉ាងច្រើនលើ វិស័យអប់រំដោយចំណាយលើវិស័យអប់រំមានប្រមាណ ២០%នៃថវិកាជាតិ។ សិង្ហបុរីក៏ផ្តល់នូវផ្លូវអប់រំជាច្រើនសម្រាប់សិស្សរួមទាំងការ បណ្តុះបណ្តាលវិជ្ជាជីវៈនិងការហ្វឹកហាត់ផងដែរ។នេះអនុញ្ញាតឱ្យសិស្សបន្តស្វែងរកអាជីពផ្សេងៗគ្នាដោយផ្អែកលើចំណាប់អារម្មណ៍ និងភាពខ្លាំងរបស់ពួកគេ។

ក្នុងនោះផងដែរគេឃើញមានសាកលវិទ្យាល័យ Kaplan Singapore និង PSB Academy ដែលសាលាទាំងពីនេះសុទ្ធសឹងតែជាសាលាដែលស្ថិតក្នុងចំណោមសាលាល្បីៗនៅប្រទេសសិង្ហបុរី។

ដែល Kaplan Singapore គឺជាសាលាដែល៖

  • ទទួលបានពានរង្វាន់ Edu Trust
  • ផ្តល់នូវ កម្មវិធីសិក្សា និងសញ្ញាបត្រជាង 450
  • ជាមជ្ឍមណ្ឌលអប់រំធំជាងគេ និងចម្រុះរបស់ពិភពលោក -ដែលមានសិស្សមកពី៣៥ប្រទេសកំពុងសិក្សា
  • តម្លៃសិក្សាចាប់ពី $8,000/ឆ្នាំ

មានកម្មវិធីសិក្សាដូចជា

  • Foundation Diplomas
  • Diplomas
  • Bachelor’s degree
  • Post Graduate Degree
  • Financial Certificate

សាលាផ្តល់ជូននូវជំនាញល្បីៗជាច្រើនដូចជា៖ Accounting, Banking & Finance, Education & Social Sciences, Law & Criminology, Business & Management, Hospitality & Tourism Management, Communication & Media, និង Information Technology។

ចំណែក សាលាPSB Academy វិញជាសាលាដែលត្រូវបានស្គាល់ថាជាសាកលវិទ្យាល័យល្អបំផុតនៅប្រទេសសិង្ហបុរីដោយ APAC Insider មានសិស្សដែលមកចូលរួមសិក្សាមកពីបណ្ដាលប្រទេសជាង50នៅលើពិភពលោកជំនាញជាច្រើនដែលអាចឱ្យយើងជ្រើសរើសមានដូចជា៖ Accounting & Finance, Analytics, Business Management & Marketing, Cyber Security, Engeneering, Hospitality & Tourism, និងIT & Computer។

ការសិក្សាជាមួយតម្លៃ$20,000ក្នុងមួយឆ្នាំនឹងថ្នាក់ចាប់ពីកម្រិត៖ Certificate & Deploma, Undergraduate, Postgraduate, និង Short Professional Couse ។

ហេតុនេះហើយសម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅKaplan Singapore និង PSB Academy ប្រទេសសិង្ហបុរីអ្នកទាំងអស់គ្នាអាចធ្វើការចូលរួម ”ការប្រឹក្សាយោបល់អំពីការសិក្សានៅ Kaplan Singapore និង PSB Academy ប្រទេសសិង្ហបុរី”
ចូលរួមជំនួបប្រឹក្សានេះដោយផ្ទាល់ដើម្បី៖

  • សាកសួរសំណួរផ្សេងៗ និងព័ត៌មានបន្ថែមទៅកាន់អ្នកតំណាងសាលាផ្ទាល់ One-On-One
  • ប្រឹក្សាទៅលើកម្មវិធីសិក្សា ការដាក់ពាក្យចូលរៀន តម្លៃសិក្សា មុខជំនាញល្បីៗ និងការធ្វើទិដ្ឋាការ
  • ដឹងអោយកាន់តែច្បាស់ក្នុងការរៀបចំ និងដាក់ពាក្យទៅសិក្សា

?តោះចូលរួមការប្រឹក្សាយោបល់នេះដោយសេរី និងឥតគិតថ្លៃដោយគ្រាន់តែចុះឈ្មោះណាត់ជួបតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://forms.office.com/r/JTV8jmL1tr

កម្មវិធីនេះនឹងត្រូវបានធ្វើឡើងនៅ:

? កាលបរិចេ្ឆទ: ថ្ងៃ ពុធ ទី 06 ខែ មីនា ឆ្នាំ 2024

? ពេលវេលា: ម៉ោង 2:00 PM – 3:30 PM (ក្រុមការងារនឹងធ្វើការទាក់ទងទៅដើម្បីផ្តល់ព័ត៌មានអំពីម៉ោងណាត់ជួប)

?អគារ GIA TOWER ជាន់ទី 38 (កោះពេជ្រ)

✅ ចូលរួមដោយសេរី (កន្លែងមានកំណត់)

លេខទូរស័ព្ទទំនាក់ទំនង: 023 902 903 | 017 54 83 54 | 081 63 63 60

Event Summary


March 06, 2024 - March 06, 2024
2:00 AM - 3:30 AM
អគារ GIA TOWER ជាន់ទី 38 (កោះពេជ្រ)
Free Entry
WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024