Introduction
សៀវភៅនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ផ្តល់ព័ត៌មានជូន ទៅដល់សិស្សនិស្សិតខ្មែរទាំងអស់ដែលមានគោលបំណងចង់ទៅបន្ត ការសិក្សានៅក្រៅប្រទេស។ លើសពីនេះទៅទៀតតាមរយៈសៀវភៅ មួយនេះសិស្សនិស្សិតទាំងអស់នឹងទទួលបានព័ត៌មានអំពីគន្លឹះក្នុងការ ជ្រើសរើសប្រទេសគោលដៅ មុខជំនាញសិក្សា និង សាកលវិទ្យាល័យ ល្បីៗដើម្បីជាជំនួយក្នុងការសម្រេចចិត្តដល់សិស្សានុសិស្សខ្មែរដែល មានបំណងចង់ទៅបន្តការសិក្សានៅក្រៅប្រទេស។
Tips on choosing destination
ជ្រើសរើសប្រទេសគោលដៅទៅតាមថ្លៃនៃការរស់នៅ:
- ថ្លៃនៃការរស់នៅនៃប្រទេសដែលសិស្សានុសិស្ស ជ្រើសរើសត្រូវស្របទៅនឹងធនធានរបស់ខ្លួនដើម្បីងាយ ស្រួល និងមានលទ្ធភាពក្នុងការបង់ថ្លៃសាលារៀន ការ ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងការបំពេញតម្រូវការ ផ្ទាល់ខ្លួនផ្សេងៗទៀត។
ជ្រើសរើសប្រទេសគោលដៅទៅតាមលក្ខខណ្ឌ នៃការរស់នៅក្នុងប្រទេសនោះ:
- សិស្សានុសិស្សត្រូវដឹងអំពីលក្ខខណ្ឌនៃការរស់នៅរបស់ ប្រទេសនីមួយៗឲ្យបានច្បាស់ដូចជាលក្ខខណ្ឌអាកាសធាតុ ទីតាំងនៃប្រទេសនោះ តម្លៃនៃការចាយវាយប្រចាំថ្ងៃ ព្រម ទាំងរបៀបនៃការរស់នៅរបស់ប្រជាជននៃប្រទេសនោះមុន នឹងធ្វើការសម្រេចចិត្តជ្រើសរើសប្រទេសគោលដៅមួយ។
ជ្រើសរើសប្រទេសគោលដៅទៅតាមមុខជំនាញ ដែលខ្លួនចង់រៀន:
- សិស្សានុសិស្សត្រូវដឹងថាមានប្រទេសណាខ្លះដែលមាន ឯកទេស និង មានភាពល្បីល្បាញក្នុងការបណ្តុះបណ្តាល ទៅលើមុខជំនាញដែលខ្លួនចង់រៀនដើម្បីទទួលផលជាទីគាប់ ចិត្តក្រោយបញ្ចប់ការសិក្សា។
ប្រទេសគោលដៅដែលសិស្សនិស្សិត គួរពិចារណាដើម្បីទៅបន្តការសិក្សា មានដូចជា:
- សហរដ្ឋអាមេរិក
- ចក្រភពអង់គ្លេស
- ប្រទេសអូស្ត្រាលី
- ប្រទេសកាណាដា
- ប្រទេសស្វីស
- ប្រទេសនូវែលសេឡង់
- ប្រទេសជប៉ុន
សហរដ្ឋអាមេរិក
• សហរដ្ឋអាមេរិក ជាប្រទេសដែលមាននិស្សិតពីក្រៅ ប្រទេសច្រើនបំផុតនៅក្នុងពិភពលោក។
• ប្រទេសនេះក៏សម្បូរទៅដោយសាកលវិទ្យាល័យដែល ល្បីល្បាញជាច្រើនដូចជាសាកលវិទ្យាល័យ Saint Louis University និង Oregon State University ជាដើម។
• តម្លៃសិក្សាមានចាប់ពី $20,000/ឆ្នាំ។
ចក្រភពអង់គ្លេស
• ចក្រភពអង់គ្លេសជាប្រទេសមួយដែលសិស្សានុសិស្ស ងាយស្រួលរកមធ្យោបាយធ្វើដំណើរទៅកាន់កន្លែងសិក្សា បំផុត។
• មុខជំនាញដែលសិស្សានុសិស្សពេញនិយមសិក្សាគឺមុខ ជំនាញខាង Law, Medicineនិង Engineering and Technology។
• តម្លៃសិក្សាមានចាប់ពី $14,200/ឆ្នាំ។
អូស្ត្រាលី
• ជាប្រទេសដែលសិស្សានុសិស្សខ្មែរពេញនិយមទៅ បន្តការសិក្សា។
• ទីក្រុងល្បីៗដែលមានសិស្សនិស្សិតសិក្សាច្រើនមាន ដូចជា Adelaide, Perth, Melbourne និង Sydney។
• ប្រទេសអូស្ត្រាលីសម្បូរទៅដោយសាកលវិទ្យាល័យល្បីៗ និងមានការបង្រៀនមុខជំនាញជាច្រើនមុខដែលមានតម្លៃ សិក្សាមានចាប់ពី $12,900/ឆ្នាំ។
កាណាដា
• ប្រទេសកាណាដាជាប្រទេសដែលពោរពេញទៅ ដោយសាកលវិទ្យាល័យស្តង់ដារអន្តរជាតិជាច្រើន ដែលមានតម្លៃសមរម្យ។
• សាកលវិទ្យាល័យដែលសិស្សានុសិស្សនិយមទៅ សិក្សាច្រើននៅប្រទេសកាណាដាមានដូចជា Ryerson University និង Toronto Metropolitan University។
• តម្លៃសិក្សាមានចាប់ពី $20,000/ឆ្នាំ។
ស្វីស
• ប្រទេសស្វីស ជាប្រទេសដែលមានសុវត្ថិភាពបំផុត នៅលើពិភពលោក និងមានការរស់នៅប្រកបទៅដោយ ស្តង់ដាខ្ពស់។
• សាកលវិទ្យាល័យល្បីកល្បាញនៅប្រទេសស្វីសមាន ដូចជា Les Roches University និង Swiss Hotel Management School។
• តម្លៃសិក្សាមានចាប់ពី $35,000/ឆ្នាំ។
នូវែលសេឡង់
• ប្រទេសនូវែលសេឡង់មានកេរ្តិ៍ឈ្មោះជាប្រទេសដែល មានសុវត្ថិភាពបំផុតនៅលើពិភពលោកជាច្រើនឆ្នាំមក ហើយ។
• មធ្យោបាយធ្វើដំណើរដែលសិស្សានុសិស្សអាចប្រើ ប្រាស់បានមានដូចជា Bus, Ferry, Train និង Bicycle។
• តម្លៃសិក្សាមានចាប់ពី $20,500/ឆ្នាំ។
ជប៉ុន
• ប្រទេសជប៉ុនជាប្រទេសដែលមានភាពរីកចម្រើនលឿន ខាងផ្នែកសេដ្ឋកិច្ច និងផ្នែកបច្ចេកវិទ្យាដែលមានការ ទទួលការស្គាល់ទូទាំងពិភពលោក។
• មុខជំនាញដែលសិស្សានុសិស្សពេញនិយមសិក្សាមាន ដូចជាមុខជំនាញខាង Engineering និង
វិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យា។
• តម្លៃសិក្សាមានចាប់ពី $13,700/ឆ្នាំ។
Tips on choosing a major
ជ្រើសរើសមុខជំនាញទៅតាមចំណង ចំណូលចិត្តរបស់ខ្លួន
• ការជ្រើសរើសមុខជំនាញដែលខ្លួនចូលចិត្តនឹងធ្វើ ឲ្យសិស្សានុសិស្សកាន់តែមានការខិតខំទៅលើការ សិក្សាមុខជំនាញនោះ។
ជ្រើសរើសមុខជំនាញដែលសាកសមនឹង សមត្ថភាពរបស់ខ្លួន
• សិស្សានុសិស្សគួរជ្រើសរើសជំនាញទៅតាមសមត្ថភាព របស់ខ្លួនដោយសារវានឹងធ្វើឲ្យសិស្សានុសិស្សកាន់តែ មានភាពងាយស្រួលក្នុងការយល់មុខជំនាញនោះ។
ជ្រើសរើសមុខជំនាញទៅតាមទីផ្សារ ការងារ និង តម្រូវការក្នុងសង្គម
• សិស្សានុសិស្សក៏គួរពិចារណាទៅលើទីផ្សារការងារ ក្នុងសង្គមសព្វថ្ងៃមុននឹងធ្វើការជ្រើសរើសមុខ ជំនាញអ្វីមួយដើម្បីងាយស្រួលស្វែងរកការងារធ្វើ ក្រោយបញ្ចប់ការសិក្សា។
ធ្វើការពិភាក្សាជាមួយអ្នកដែលអ្នកទុកចិត្ត
• មុននឹងធ្វើការជ្រើសរើសជំនាញអ្វីមួយអ្នកគួរពិភាក្សា ជាមួយឪពុកម្តាយ លោកគ្រូអ្នកគ្រូ បងប្អូន ឬ មិត្តភក្តិ ដើម្បីធ្វើការសម្រេចចចិត្តឲ្យបានត្រឹមត្រូវ។
ធ្វើការពិភាក្សាជាមួយអ្នកដែលមានជំនាញ ច្បាស់លាស់ និង ឯកទេសត្រឹមត្រូវ
• សិស្សានុសិស្សដែលមិនអាចធ្វើការសម្រេចចិត្តក្នុង ការជ្រើសរើសមុខជំនាញណាមួយដែលខ្លួនចង់រៀន អាចទៅប្រឹក្សាជាមួយអ្នកជំនាញដែលអាចជួយខ្លួន ក្នុងការធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។
មុខជំនាញសិក្សាមួយចំនួនដែល សិស្សនិស្សិតគួរពិចារណាដើម្បី បន្តការសិក្សានៅក្រៅប្រទេស
- ការគ្រប់គ្រងពាណិជ្ជកម្ម (Business administration)
- វិទ្យាសាស្ត្រកុំព្យូទ័រ(Computer science)
- វិទ្យាសាស្ត្រវេជ្ជសាស្ត្រ(Medical science)
- ទីផ្សារ(Marketing)
- វិស្វកម្មសំណង់ស៊ីវិល(Civil Engineering)
- ស្ថាបត្យកម្ម(Architecture)
- គិលានុបដ្ឋាយិកា និងឆ្មប(Nursing and midwifery)
ការគ្រប់គ្រងពាណិជ្ជកម្ម (Business administration)
• មុខជំនាញគ្រប់គ្រងអាជីវកម្ម អាចបង្រៀនអ្នកជាច្រើន មុខដូចជាខាងផ្នែក Finance, Marketing, និង Managing។
• ដោយសារមានអាជីវកម្មថ្មីៗកើនឡើងធ្វើអោយមុខជំនាញ នេះសំខាន់នៅក្នុងសង្គម។
• ឱកាសការងារនៃមុខជំនាញគ្រប់គ្រងអាជីវកម្មមានដូចជា គណនេយ្យករ អ្នកគ្រប់គ្រង និង អ្នកប្រឹក្សាអាជីវកម្ម។
វិទ្យាសាស្ត្រកុំព្យូទ័រ(Computer science)
• វិទ្យាសាស្ត្រកុំព្យទ័រជាមុខជំនាញដែលមានកំណើន តម្រូវការច្រើនដោយសារការរីករាលដាលនៃបច្ចេកវិទ្យា។
• មុខជំនាញនេះមានមុខវិជ្ជាច្រើនដូចជា Cyber Security, Software Engineering, និង Machine Learning។
• ឱកាសការងារនៃមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រមាន ដូចជា Web Developer, Game Developer, និង User Experience Designer។
វិទ្យាសាស្ត្រវេជ្ជសាស្ត្រ(Medical science)
• Medical Science ជាមុខជំនាញសំខាន់ព្រោះវាជួយ ព្យាបាលជម្ងឺ និងថែរក្សាសុខភាពមនុស្សក្នុងសង្គម។
• មុខជំនាញនេះ មានភាពល្បីល្បាញ និងប្រទេសដែលមាន ភាពល្បីល្បាញសម្រាប់មុខជំនាញ Medical Science មានដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង ប្រទេសកាណាដា។
• ឱកាសការងារនៃមុខជំនាញនេះមានដូចជា Pharmacists Nurse និង Lab Technician។
ទីផ្សារ(Marketing)
• Medical Science ជាមុខជំនាញសំខាន់ព្រោះវាជួយ ព្យាបាលជម្ងឺ និងថែរក្សាសុខភាពមនុស្សក្នុងសង្គម។
• មុខជំនាញនេះ មានភាពល្បីល្បាញ និងប្រទេសដែលមាន ភាពល្បីល្បាញសម្រាប់មុខជំនាញ Medical Science មានដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង ប្រទេសកាណាដា។
• ឱកាសការងារនៃមុខជំនាញនេះមានដូចជា Pharmacists Nurse និង Lab Technician។
វិស្វកម្មសំណង់ស៊ីវិល(Civil Engineering)
• មុខជំនាញទីផ្សារ គឺសិក្សាអំពីវិធីសាស្រ្តចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និង Branding ផលិតផលផ្សេងៗហើយស្វែងយល់អំពីរបៀបវិភាគ ស្រាវជ្រាវទីផ្សារ និងទំនាក់ទំនងជាមួយអតិថិជន។
• ប្រទេសដែលល្បីល្បាញសម្រាប់ជំនាញនេះគឺ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង ប្រទេសអូស្ត្រាលី។
• ឱកាសការងារសម្រាប់សិស្សានុសិស្សដែលសិក្សា ជំនាញទីផ្សារមាន Advertising Consultant, Brand Manager, និង Marketing Specialist ជាដើម។
ស្ថាបត្យកម្ម(Architecture)
• វិស្វកម្មសំណង់ស៊ីវិលគឺជាមុខជំនាញដែលសិក្សាអំពីរបៀប រចនា សាងសង់ និងថែទាំរចនាសម្ព័ន្ធពាណិជ្ជកម្ម ឧស្សាហកម្ម សំណង់ស៊ីវិល ឬលំនៅដ្ឋាន។
• ប្រទេសដែលល្បីល្បាញសម្រាប់ជំនាញនេះគឺ ប្រទេស កាណាដា ប្រទេសនូវែលសេឡង់ និង ប្រទេសស្វីស។
• ឱកាសការងារសម្រាប់សិស្សានុសិស្សដែលសិក្សាមុខជំនាញ នេះមានដូចជា Civil Engineering, Structural Dynamics, Construction, និង Disaster Prevention។
គិលានុបដ្ឋាយិកា និងឆ្មប(Nursing and midwifery)
• Nursing and Midwifery គឺជាមុខជំនាញដែលផ្តោត សំខាន់ទៅលើការថែទាំមាតា និង ទារកដែលទើបតែកើត។ ការសិក្សាមុខជំនាញនេះនឹងបណ្តុះបណ្តាលឲ្យ សិស្សានុសិស្សស្គាល់ពីរបៀបនៃការបង្កើតទារក និង របៀប នៃការមើលថែប្រចាំថ្ងៃដល់ទារកដែលទើបតែកើត។
• ប្រទេសដែលសិស្សានុសិស្សពេញនិយមទៅសិក្សាមុខជំនាញ នេះរួមមាន ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី ប្រទេស កាណាដា និង ប្រទេសសិង្ហបុរី ។
• មុខជំនាញនេះនឹងផ្តល់ឱកាសការងារដល់សិស្សនិស្សិត ដូចជា Paediatric nurse, Midwife, និង Nurse Practitioner ជាដើម។
Tip on choosing a university
ជ្រើសរើសសាកលវិទ្យាល័យ ទៅតាមមុខជំនាញដែល ខ្លួនចង់រៀន
• អ្នកអាចរកមើលសាកលវិទ្យាល័យណា ដែលមានឯកទេស និងមានភាពល្បីល្បាញ ក្នុងការបណ្តុះបណ្តាលទៅលើមុខជំនាញ ដែលអ្នកចង់រៀន។
ជ្រើសរើសសាកលវិទ្យាល័យទៅតាមឱកាស ហាត់ការឬឱកាសការងារ
• សិស្សានុសិស្សគួរស្វែងយល់ទៅលើឱកាសហាត់ការឬ ឱកាសការងារដែលសាកលវិទ្យាល័យខ្លួនផ្តល់ឲ្យ ព្រោះវានឹងជួយសិស្សានុសិស្សបង្កើនបទពិសោធន៍ និង ឱកាសការងារសម្រាប់ថ្ងៃអនាគត។
ជ្រើសរើសទៅតាមចំណាត់ថ្នាក់នៃសាកលវិទ្យាល័យនោះ
- សិស្សានុសិស្សគួរស្វែងរកសាកល វិទ្យាល័យណាដែលមានចំណាត់ថ្នាក់ ខ្ពស់និងមានល្បីល្បាញដើម្បីមានទំនុក ចិត្តក្នុងការសិក្សា
- ជ្រើសរើសសាកលវិទ្យាល័យទៅ តាមបរិយាកាសនៃសាកល វិទ្យាល័យនោះ
- បរិយាកាសនៃសាកលវិទ្យាល័យ នីមួយៗក៏ជាកត្តាដែលអាចជះ ឥទ្ធិពលទៅលើការសិក្សាដូចនេះ សិស្សានុសិស្សគួរពិចារណាទៅលើ ចំណុចនេះដែរ។
ជ្រើសរើសសាកលវិទ្យាល័យទៅតាមតម្លៃនៃការសិក្សា
• សិស្សានុសិស្សគួរជ្រើសរើសសាកលវិទ្យាល័យណា ដែលមានគុណភាពអប់រំល្អព្រមទាំងមានតម្លៃសិក្សា សាកសមទៅនឹងធនធាន និងលទ្ធភាពរបស់ខ្លួន។





