បើយើងសំគាល់មើលសំណង់ដូចជា ផ្ទះ អាគារពាណិជ្ជកម្ម ហាងកាហ្វេ និង សំណង់អាគារ ផ្សេងៗជាច្រើនទៀតសុទ្ធតែមានចំនុចទាក់ទាញទៅតាមបរិយាកាសនៃសំណង់នីមួយៗ ។ ប្រសិន បើអ្នកជាមនុស្សម្នាក់ដែលតែងតែចាប់អារម្មណ៍នឹងចំណុចដែលទាក់ទាញទាំងនោះ ហើយ ចូលចិត្តក្នុងការច្នៃប្រឌិត ការតុបតែង ផ្នែកខាងក្នុងនិង ក្រៅរបស់អាគារ ឬ ការរៀបចំពណ៌ អ្នកប្រហែលជាបេក្ខជនសាកសមក្នុងការសិក្សាមុខជំនាញរចនាផ្ទៃខាងក្នុង ។
១. អ្វីទៅជាមុខជំនាញរចនាផ្ទៃខាងក្នុង?
មុខជំនាញរចនាផ្ទៃខាងក្នុង ឬ ហៅជាភាសាអង់គ្លេសថា Interior Design គឺជាជំនាញដែលសិក្សាពី សិល្បៈតាមរយៈការរៀបចំផែនការ ស្រាវជ្រាវ និងគ្រប់គ្រង គម្រោងតុបតែងលម្អទាំងក្នុងនិងក្រៅ ឲ្យទីតាំង ឬ អគារណាមួយ ឲ្យទទួលបានសោភ័ណ្ឌភាពកាន់តែ ប្រសើរឡើងសម្រាប់មនុស្សដែលប្រើប្រាស់ទីតាំងឬ អគារនោះ។
២. តើជំនាញរចនាផ្ទៃខាងក្នុងសិក្សាពីអ្វី?
ការសិក្សាទាក់ទងនឹង ជំនាញរចនាផ្ទៃក្នុង មានលក្ខណៈខុសៗគ្នា តាមរយៈ មហាវិទ្យាល័យដែលនិស្សិតជ្រើសរើស ។ ជាទូទៅ ជំនាញនេះ តម្រូវឲ្យនិស្សិតសិក្សាលើមុខវិជ្ជាដែលមូលដ្ឋានគ្រឹះ ដូចជា គំនូរមើលឃើញ គំនូរទឹក (ពណ៌ ) ធរណីមាត្រ សំណង់ ប្លង់ ជាដើម រួមបញ្ជូលជាមួយនឹង មុខវិជ្ជាចាំបាច់សម្រាប់ជំនាញនេះដូចជា ថ្នាក់បង្ហាត់នូវការគូរ វាស់គំនូរ សំណង់អាគារ ការសិក្សាពីពន្លឺ ស្រមោល និងការផាត់គំនូរជាដើម ។ លើសពីនេះទៅទៀត ការសិក្សាជំនាញនេះ ក៏ទាមទារឲ្យមានការស្វែងយល់ និងគិតច្រើន ទាក់ទងនឹងបរិស្ថាននៃទីតាំង ឬអត្ថន័យនៃ គម្រោង ហើយត្រូវចេះបត់បែនតាមកាលៈទេសៈ និងតម្រូវចិត្តអតិថិជនផងដែរ ។
៣. តើជំនាញរចនាផ្ទៃខាងក្នុងផ្តល់ឱកាសការងារដូចម្តេចខ្លះ?
បន្ទាប់ពីបញ្ជប់ការសិក្សាផ្នែកនេះ អ្នកអាចប្រកបការងារនៅក្នុងក្រុមហ៊ុនតុបតែងលម្អ ស្ថាប័នរដ្ឋ រឺ បង្កើតអាជីវកម្មដោយខ្លួនឯងផ្ទាល់ ។
៤. តើសាកលវិទ្យាល័យណាខ្លះដែលបង្រៀននូវជំនាញនេះ?
សព្វថ្ងៃ សាកលវិទ្យាល័យល្បីៗចំនួន ៤ ដែលផ្តល់ កម្មវិធីសិក្សាលើជំនាញនេះ៖
- American University of Phnom Penh, Bachelor Degree of Fine Arts, Interior Design (Dual Degree Program with For hays State University).
- Raffles International College, Advanced Diploma in Interior Design.
- Limkokwing University of Phnom Penh, Associate Degree in Interior Design.
- Paññāsāstra University of Cambodia, Faculty of Architecture & Design.
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60