គេថាដើម្បីយកឈ្នះសត្រូវ គឺត្រូវសិក្សាស្វែងយល់ពីសត្រូវជាមុនសិន ដូច្នេះ ដើម្បីយក OPPA របស់យើងបានសម្រេច យើងត្រូវចេះកូរ៉េសិន មិនអញ្ចឹង? ហាហា! និយាយលេងទេ! ប៉ុន្តែអត្ថបទមួយនេះនឹងនាំអ្នកទៅស្គាល់អំពីថ្នាក់បរិញ្ញាប័ត្រ ខាងផ្នែកភាសាបរទេស ក្នុងប្រទេសយើងមួយទៀត នោះគឺភាសាកូរ៉េ។
១. តើបរិញ្ញាបត្រ «ភាសាកូរ៉េ» ជាអ្វី?
វគ្គសិក្សាបរិញ្ញាប័ត្រភាសាកូរ៉េ រួមបញ្ចូលគ្នានូវការសិក្សាភាសាសរសេរ និងភាសានិយាយ រួមជាមួយនឹងវគ្គសិក្សា ដែលផ្តោតលើវប្បធម៌កូរ៉េ សង្គម អក្សរសាស្ត្រ ប្រវត្តិសាស្រ្ត និងអាជីវកម្ម។ វាមានគោលបំណង គ្របដណ្តប់ភាសាកូរ៉េកម្រិតខ្ពស់ និងភាពទូលំទូលាយនៃវប្បធម៌កូរ៉េ។ កម្មវិធីនេះត្រូវបានអនុវត្តក្នុងរយៈពេល 4 ឆ្នាំ។ ឆ្នាំទីបួន ផ្តោតសំខានលើការដាក់ពាក្យ និងបង្កើនជំនាញភាសារបស់ពួកគេ តាមរយៈវគ្គសិក្សា ដែលទាក់ទងនឹងការអាន និងវិភាគអត្ថបទកម្រិតខ្ពស់នៃស្នាដៃអក្សរសាស្ត្រ។
២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ?
ក្នុងការសិក្សា គេបានបញ្ចូលនូវមុខវិជ្ជាមួយចំនួនដូចជា វេយ្យាករណ៍ ការនិយាយ ការស្តាប់ និងការអានភាសាកូរ៉េ វប្បធម៌និងសង្គមកូរ៉េ ប្រវត្តិសាស្រ្តបុរាណនិងទំនើបនៃប្រទេសកូរ៉េ តួអក្សរចិននៅក្នុងភាសាកូរ៉េ ភាសាកូរ៉េសម្រាប់ទំនាក់ទំនង អក្សរសិល្ប៍កូរ៉េ វិធីសាស្រ្តក្នុងការបង្រៀនភាសាកូរ៉េ និងមុខវិជ្ជាមួយចំនួនផ្សេងទៀតក្នុងប្រព័ន្ធសិក្សា។ ដើម្បីជាមូលដ្ឋានគ្រឹះនៃការសិក្សា គេតម្រូវឲ្យសិស្សមានចំណេះដឹងខាងភាសាកូរ៉េខ្លះៗ យ៉ាងហោចណាស់ចេះអាន និងសរសេរខ្លះដែរ។
៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ?
ក្រោយបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានចំណេះដឹងផ្នែកភាសា វប្បធម៌ និងប្រវត្តិសាស្ត្រកូរ៉េបានស៊ីជម្រៅ។ ជាមួយគ្នាផងដែរ និស្សិតអាចបម្រើការងារជាសាស្រ្តាចារ្យភាសាកូរ៉េនៅតាមគ្រឹះស្ថានអប់រំ ឬបម្រើការងារនៅតាមក្រសួងការបរទេស ក្រុមហ៊ុន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងស្ថានប័នឯកជនផ្សេងៗជាច្រើនទៀត។
៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា?
សម្រាប់កម្រិតថ្នាក់បរិញ្ញបត្រ័អក្សរសាស្ត្រកូរ៉េ គឺមាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងវិទ្យាស្ថានភាសាបរទេស (IFL) ដេប៉ាតឺម៉ង់ភាសាកូរ៉េ។ សម្រាប់ការចូលរៀនកម្រិតនេះ គឺមានការធ្វើតេស្តប្រលងចូល ដូចនឹងជំនាញផ្សេងៗទៀតក្នុងវិទ្យាស្ថានផងដែរ។
ប្រទេសកូរ៉េក៏បានផ្តល់នូរអាហារូបករណ៍មួយចំនួន ដល់និសិ្សតកម្ពុជាផងដែរ ដូចនេះអ្នកអាចរៀនភាសាកូរ៉េឲ្យហើយ ដើម្បីបង្កើនឱកាសក្នុងការឈោងចាប់យកអាហារូបករណ៍ ទៅបន្តការសិក្សាផ្ទាល់នៅប្រទេសកូរ៉េផ្ទាល់តែម្តង។ បានទៅកូរ៉េហើយ គម្លាតជាមួយ OPPA កាន់តែជិតជាងមុនហើយណ៎!
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60