ជំនាញវិស្វកម្មគឺជាមុខជំនាញមួយដែលមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្សក្នុងប្រទេសកម្ពុជាប៉ុន្តែសិស្សានុសិស្សមួយចំនួនតូចប្រហែលជាមិនបានដឹងទេថាជំនាញវិស្វកម្មនេះត្រូវបានបែងចែកតូច ៗជាច្រេីនទៀតដែលមានចំនួនដល់ទៅជិត៤០។ ថ្ងៃនេះខ្ញុំនឹងបង្ហាញពីជំនាញវិស្វកម្មមួយដែលមានឈ្មេាះថា “ជំនាញវិស្វកម្មមេកានិច”។
1.តេីអ្វីទៅជាវិស្វកម្មមេកានិច?
វិស្វកម្មមេកានិចជាប្រភេទវិស្វកម្មដែលមានភាពធំទូលំទូលាយខ្លាំង។ វិស្វករមេកានិចត្រូវការទំនួលខុសត្រូវខ្ពស់ ព្រេាះពួកគេជាអ្នកទទួលខុសត្រូវទាំងអស់ចាប់ផ្ដេីមពីការកែច្នៃ សាងសង់ អភិវឌ្ឍន៍ និងរកទីផ្សារផងដែរ។ វិស្វករមេកានិចបងេី្កតអ្វី ដែលមានចលនា។
2. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ?
ចំណុចសំខាន់ដែលអ្នកគួរតែមានបេីអ្នកចង់រៀនវិស្វកម្មមេកានិច គឺភាពរហ័សរហួន ក្នុងការដេាះស្រាយបញ្ហា។ បេីអ្នកមានចំណុចនេះជាស្នូលហេីយ អ្វីដែលគួរជាកត្តាបន្ទាប់បន្សំគឺភាពច្នៃប្រឌិត។ ប្រាកដណាស់ក្នុងនាមជាវិស្វករការបង្កេីតគឺវាសំខាន់ ប៉ុនែ្តបេីអ្នកគ្មានគំនិតក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ រឺមិនយល់ដឹងពីទីផ្សារទេនេាះ អ្នកគ្មានថ្ងៃនឹងក្លាយជាវិស្វករមេកានិចដ៏ឆ្នេីមម្នាក់ឡេីយ។
ក្នុងរយៈពេលសិក្សា និសិ្សតនឹងសិក្សាអំពីឧបករណ៍សិប្បនិម្មិត ប្រព័ន្ធសារធាតុរាវសម្រាប់ឧស្សាហកម្មឱសថ កុំព្យូទ័រនិងគ្រឿងអេឡិចត្រូនិក ឧបករណ៍ចាប់សញ្ញា កំលាំងម៉ាស៊ីន ការបង្កើតមីក្រូថាមពល និងមុខវិជ្ជាច្រើនទៀត ដែលភាគច្រើន ពាក់ព័ន្ធគ្រឿងម៉ាស៊ីន។
3. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ?
ក្រោយបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានចំណេះដឹងផ្នែក មេកានិចនិងអង្គធាតុរឹង វិទ្យាសាស្រ្តនៃសម្ភារៈ ភាពធន់នៃសម្ភារៈ ការច្នៃសម្ភារៈ ផលិតកម្មមេកានិចនិងមាត្រាសាស្រ្ត ការសិក្សាគម្រោងនិងប្លង់ម៉ូទ័រចំហេះក្នុង មេកានិចអង្គធាតុរាវ ទែមិចនិងទែម៉ូឌីណាមិច ម៉ាស៊ីននិងបរិក្ខាត្រជាក់ស្វ័យប្រតិកម្ម អេឡិចត្រូម៉ាញ៉េតិច និង ការរៀបចំនិងការគ្រប់គ្រងសហគ្រាស។
និស្សិតអាចស្វែងរកឱកាសការងារបាននៅ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឬតាមបណ្តាក្រុមហ៊ុនឯកជន អង្គការ និងតាមស្ថានប័នផ្សេងៗ។
4. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា?
- Institute of Technology of Cambodia - សាលាតិចណូ
- National Polytechnic Institute of Cambodia - វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60