What is Telecoms and Networking?

September 07, 2020
Visitor/s 7.1K
background image

តើអ្នកដឹងទេថា អ្វីៗដែលយើងប្រើសម្រាប់ការទំនាក់ទំនង តាមរយៈអ៊ីនធឺណែត ទូរសព្ទ័ដៃ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិច សុទ្ធតែទាក់ទងនឹងបណ្ដាញ ឬ? បើអ្នកឆ្ងល់ ហើយចង់ដឹងអំពីបញ្ហាទាំងអស់នេះ ជំនាញមួយនេះ នឹងស្រាយរាល់ចំងល់របស់អ្នក។ ហើយបើអ្នកគិតថា អ្នកចង់បង្កើតនូរបណ្ដាញមួយដែលថ្មី ជំនាញមួយនេះគឺ សាកសមនឹងអ្នក។ អ្វីដែលសំខាន់ បើអ្នកគិតថា អ្នកចង់រៀននូវជំនាញមួយនេះមែន សំណួរខាងក្រោមនេះ នឹងបង្ហាញអ្នកខ្លះៗអំពីវា។

១. អ្វីទៅជាជំនាញទូរគមនាគមន៍ និងបណ្ដាញ?

ជំនាញទូរគមនាគមន៍ និងបណ្ដាញ គឺជាជំនាញមួយដែលទាក់ទងទៅនឹងបច្ចេកវិទ្យាទំនើបៗ ដូចជា ថាតើកុំព្យូទ័រអាចទំនាក់ទំនងគ្នាដោយរបៀបណា ហើយថា តើគ្រឿងអេឡិចត្រូនិច ដែលយើងប្រើប្រាស់មានពាក់ព័ន្ធនឹងអ្វីខ្លះ ។ ហើយលើសពីនេះទៅទៀត ជំនាញនេះក៏បានបូកបញ្ចូលជាមួយនឹងការរចនា (Design) ការតំឡើង (Installation) និងការកែលំអ (Improvement) បណ្ដាញនៃកុំព្យូទ័រ អ៊ីធឺណែត គ្រឿងអេឡិចត្រូនិច និងកម្មវិធីដែលពាក់ព័ន្ធឲ្យកាន់តែមានប្រសើរឡើង និងងាយស្រួលក្នុងការប្រើប្រាស់។

២. តើជំនាញទូរគមនាគមន៍ និងបណ្ដាញសិក្សាពីអ្វីខ្លះ?

ជំនាញនេះ ទាមទារឲ្យយើងសិក្សាពីមុខវិជ្ជា ដែលទាក់ទងនឹងបច្ចេកវិទ្យាដូចជា៖ មុខវិជ្ជាព័ត៌មានវិទ្យា អេឡិចត្រូនិច ប្រព័ន្ទឌីជីថល ការទំនាក់ទំនងអុបទិច ការតភ្ជាប់និងមាត្រដ្ឋានរបស់បណ្ដាញ ការរចនាបណ្ដាញ បូកជាមួយនឹងការសិក្សាផ្នែកគណិតវិទ្យាទៀត មានដូចជា៖ ពិជគណិតលីនេអ៊ែរ ការសន្និដ្ឋានពីស្ថិតិ និងគណនេយ្យហិរញ្ញវត្ថុជាដើម។ ហើយក្រោយពីនិស្សិតបានសិក្សាពីមុខវិជ្ជាខាងលើ និស្សិតនឹងមានចំណេះដឹងទូលទំលាយអំពីបច្ចេកវិទ្យាទូរគមនាគមន៍ ដែលកំពុងរីកចម្រើនរួមមាន Fiber Optics, Broadband, VoIP, Java និង Wireless ជាដើម ហើយនិងមានមូលដ្ឋានដ៏រឹងមាំមួយនៅក្នុងគំនិតឧស្សាហកម្ម ការគិតនិងការដោះស្រាយដោយប្រើបច្ចេកវិទ្យាកុំព្យូទ័រ និង ការយល់ដឹងច្បាស់អំពីការគ្រប់គ្រងនិងប្រតិបត្ដិនៃឧស្សាហកម្មទូរគមនាគមន៍។

៣. តើជំនាញទូរគមនាគមន៍ និងបណ្ដាញអាចផ្តល់ឱកាសការងារអ្វីខ្លះ ក្រោយពេលបញ្ចប់ការសិក្សា?

មុខជំនាញទូរគមនាគមន៍ និងបណ្ដាញបានផ្តល់ឱកាសការងារជាច្រើនដល់និស្សិត ដែលបានបញ្ចប់ការសិក្សាឲ្យក្លាយជា៖

  • វិស្វករបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធ (Network and Infrastructure Engineers)
  • វិស្វករទូរគមនាគមន៍ (Telecommunications Engineers)
  • វិស្វករប្រព័ន្ធ (System Engineer)
  • អ្នកវិភាគបណ្ដាញ (Network Analyst)
  • អ្នកគ្រប់គ្រងបណ្ដាញ (Network Administrators)
  • អ្នកគ្រប់គ្រងប្រព័ន្ធ (System Administrator)
  • អ្នកឯកទេសផ្នែកបច្ចេកទេសនិងទីផ្សារ (Technical and Marketing Support Specialists)
  • អ្នកឯកទេសផ្នែកសន្ដិសុខព័ត៌មាន (Information Security Specialists)
  • ប្រធានផ្នែកបច្ចេកវិទ្យា (Chief Technology Officers)
  • ប្រធានការិយាល័យព័ត៌មាន (Chief Information Officers)

ក្រៅពីនេះ និស្សិតដែលបញ្ចប់ការសិក្សាពីជំនាញទូរគមនាគមន៍ និងបណ្ដាញ ក៏អាចបម្រើការងារតាមបណ្ដាក្រុមហ៊ុន ស្ថាប័ននានា ដែលធ្វើប្រតិ្ដបត្ដិការ ឬជំនួញលើវិស័យទូរគមនាគមន៍ និងបណ្ដាញ ហើយនិស្សិតក៍អាចក្លាយជាសហគ្រិនក្នុងវិស័យទូរគមនាគមន៍និងបណ្ដាញ និងអាចក្លាយជាសាស្រ្ដាចារ្យទូរគមនាគមន៍និងបណ្ដាញ តាមគ្រឹះស្ថានឧត្ដមសិក្សា។

៤. តើអ្នកអាចសិក្សាជំនាញទូរគមនាគមន៍ និងបណ្ដាញនៅសាកលវិទ្យាល័យណាខ្លះ?

បើអ្នកគិតថា អ្នកចង់រៀនជំនាញមួយនេះមែន អ្នកអាចសិក្សាវាបាន នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលហៅកាត់ថា NIPTICT

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60

Partially Funded

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024