Beijing Foreign Studies University (BFSU) មានឈ្មោះល្បីល្បាញនៅក្នុងប្រទេសចិន និងត្រូវបានគេស្គាល់ថាជាកន្លែងចាប់ផ្តើមឡើងរបស់ឯកអគ្គរដ្ឋទូត។ តាមស្ថិតិបានបង្ហាញថាច្រើនជាងពាក់កណ្តាលនៃឯកអគ្គរដ្ឋទូតចិនគឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យរបស់ពួកយើង។ នាពេលបច្ចុប្បន្ន, ភាសាបរទេសចំនួន ៩៦ភាសា គឺមានបង្រៀននៅ BFSU។
International Business School (IBS) គឺជាសាលាដែលធំជាងគេបំផុតនៅក្នុង BFSU ដែលមាននិស្សិតជាជនជាតិចិនចំនួន ១២០០នាក់ និងនិស្សិតអន្តរជាតិចំនួន ៥០០នាក់ដែលមកពី ៧០ប្រទេសផ្សេងគ្នា និងកំពុងសិក្សារួមគ្នា។ IBS ផ្តល់ជូននូវកម្មវិធីសិក្សាស្តីពីធុរៈកិច្ចដែលបង្រៀនជាភាសាអង់គ្លេស និងមានការបង្ហាត់បន្ថែមនូវភាសាចិនផងដែរ។
BFSU មានសាខាធំៗចំនួន២ គឺ នៅទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន និងទីក្រុងហ្វ័រសាន ខេត្តក្វាងទុង។ ខេត្តក្វាងទុង គឺជាខេត្ដដែលនៅប៉ែកខាងត្បូងបំផុតនៃប្រទេសចិន ដែលមានលក្ខខ័ណ្ឌអាកាសធាតុមធ្យម ស្រដៀងទៅនឹងប្រទេសកម្ពុជា ហើយត្រូវការរយៈពេលត្រឹមតែ ២ម៉ោងកន្លះប៉ុណ្ណោះសម្រាប់ការហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅខេត្តក្វាងទុង។ ខេត្តក្វាងទុង គឺជាតំបន់មួយ ក្នុងចំណោមតំបន់ផ្សេងទៀតដែលមានការអភិវឌ្ឍខ្លាំងបំផុតនៅក្នុងប្រទេសចិន។ រីឯរដ្ឋធានីប៉េកាំងដើរតួនាទីសំខាន់ជាមជ្ឍមណ្ឌលសំរាប់នយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសចិន។
ផ្តល់ជូននូវឱកាសដ៏អស្ចារ្យសម្រាប់សិស្សឆ្នើមដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសចិន ជាមួយនឹងការលើកលែងទាំងស្រុង ឬការលើកលែងខ្លះទៅលើថ្លៃសិក្សាអាស្រ័យទៅលើលក្ខណៈសម្បត្តិរបស់បេក្ខជន។
ទាំងនេះគឺជាពត៌មានលំអិតអំពីកម្មវិធីសិក្សា:
១) ជំនាញ
- ជំនាញធុរៈកិច្ចអន្តរជាតិ (ប៉េកាំង និងហ្វ័រសាន)
- ជំនាញទីផ្សារអន្តរជាតិ (ប៉េកាំង និងហ្វ័រសាន)
- ជំនាញហិរញ្ញវត្ថុអន្តរជាតិ (ប៉េកាំង និងហ្វ័រសាន)
- ជំនាញសេដ្ឋកិច្ច និងជំនួញអន្តរជាតិ (ប៉េកាំង)
- ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) (ប៉េកាំង)
- ការសិក្សាអំពីធុរៈកិច្ចចិន (ប៉េកាំង)
២) អាហារូបករណ៍ៈ
- ចាប់ពី ១០% រហូតដល់ ១០០% នៅទីក្រុងប៉េកាំង សម្រាប់តែឆ្នាំសិក្សាដំបូងប៉ុណ្ណោះ។
- និស្សិតត្រូវធ្វើការដាក់ពាក្យស្នើរសុំអាហារូបករណ៍សាររជាថ្មីនៅឆ្នាំបន្ទាប់ៗទៀត។
- នៅទីក្រុងហ្វ័រសាន អាហារូបករណ៍រយៈពេលបួនឆ្នាំ។
៣) លក្ខខណ្ឌតម្រូវការ
- បេក្ខជនមិនមែនជាជនជាតិចិន
- បានបញ្ចាប់ការសិក្សាពីវិទ្យាល័យដោយជោគជ័យ
- សម្រាប់កម្មវិធីដែលសិក្សាជាភាសាចិន ត្រូវមានពិន្ទុ HSK ចាប់ពី ៤ ឬខ្ពស់ជាងនេះ
ចំពោះសិស្សដែលមានពិន្ទុ HSK ចាប់ពី 5 គឺអាចចាប់ផ្តើមសិក្សាឆ្នាំទី២ នៅសាខាទីក្រុងហ្វ័រសាន (Foshan)។
- សម្រាប់កម្មវិធីដែលសិក្សាជាភាសាអង់គ្លេស ត្រូវមានពិន្ទុ IELTS ចាប់ពី 6 ឬមានកម្រិតស្មើរគ្នា (ជាឧទាហរណ៍ៈ សិក្សានៅសាលាអន្តរជាតិដែលមានកម្មវិធីសិក្សាជាភាសាអង់គ្លេស)
៤) ថ្លៃសិក្សាទូទៅៈ
- RMB 39 900/ឆ្នាំ (USD 5955)
- ទីកន្លែងស្នាក់នៅ នៅក្នុងសាលា ត្រូវបានផ្តល់ជូនទាំង២សាខា។
- នៅទីក្រុងហ្វ័រសាន (ខេត្តក្វាងទុង), កន្លែងស្នាក់នៅមានតម្លៃចាប់ពី USD140~200/ក្នុងមួយខែ
- នៅទីក្រុងប៉េកាំង, កន្លែងស្នាក់នៅមានតម្លៃចាប់ពី128~400/ក្នុងមួយខែ អាស្រ័យទៅលើប្រភេទបន្ទប់ដែលជ្រើសរើស។
- ពាក្យស្នើរសុំសម្រាប់ឆមាសសរទរដូវ (Fall Intake) គឺចាប់ផ្តើមបើពីពេលនេះ រហូតដល់ ពាក់កណ្តាលខែមិថុនា។ ដើម្បីចាប់ផ្តើមបំពេញពាក្យស្នើរសុំ, សូមភ្ជាប់នូវប្រណិបត្រពិន្ទុនៃការសិក្សា លិខិតឆ្លងដែន លិខិតឆ្លងដែនរបស់អាណាព្យាបាល ឬអត្តសញ្ញាណប័ណ្ណ
Further Assistance
You can contact to WEduAbroad Team for further support and assistance at +855 17 54 83 54 | +855 81 63 63 60 (available in Telegram)
Office Address: 38th Floor (via Sky Lobby), GIA Tower, Koh Pich, Phnom Penh






