សម្រាប់ប្អូនៗសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ ក៏ដូចជាអាព្យាបាលសិស្សដែលមានបំណងចង់បញ្ជូនកូនៗទៅសិក្សានៅក្រៅប្រទេសយើងសូមណែនាំនូវពិព័រណ៍ការសិក្សាថ្នាក់វិទ្យាល័យនៅបរទេសឬ GAW K-12 Education Fair ជាមួយ WEduShare ដែលកម្មវិធីពិព័រណ៍នេះមានជាពិព័រណ៍ស្តង់សាលា កម្មវិធីសិក្ខាសាលា និងការប្រឹក្សាយោបល់សិក្សានៅក្រៅប្រទេសដោយឥតគិតថ្លៃសម្រាប់ផ្តល់នូវការចែករំលែកព័ត៌មានសំខាន់ៗ អំពីការសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេសដូចជា៖
- កម្មវិធីសិក្សា
- តម្លៃសិក្សា
- ការធ្វើទិដ្ឋាការ
- ការដាក់ពាក្យ
- ព័ត៌មានអាហារូបករណ៍
"GAW K-12 Education Fair" គឺជាកម្មវិធីពិព័ណ៍ការសិក្សាថ្នាក់វិទ្យាល័យនៅបរទេសដែលប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី១៨ ខែកុម្ត: ឆ្នាំ ២០២៤ ដែលអ្នកទាំងអស់គ្នានឹងទទួលបានការជួបជាមួយអ្នកតំណាងសាលាពីបណ្តាសាលា និងប្រទេសផ្សេងៗដូចជា ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងនូវែលហ្សេឡង់។
បន្ថែមពីលើនឹងទៀត កម្មវិធីពិព័ណ៍មួយនេះធ្វើឡើងជាពិសេសសម្រាប់កម្មវិធីសិក្សាដូចជា ថ្នាក់បឋមសិក្សា, ថ្នាក់វិទ្យាល័យ, ថ្នាក់តម្រង់ទិស ដែលបើកចំហអោយសិស្សថ្នាក់បឋមដែលមានអាយុចាប់ពី៦ឆ្នាំរហូតដល់សិស្សវិទ្យាល័យ ព្រមទាំងអាណាព្យាបាលសិស្សទាំងអស់ក្នុងការសាកសួរព័ត៌មានទាក់ទងនឹងសាលាដែលគាត់មានបំណងបញ្ចូនកូនៗគាត់ទៅសិក្សានៅក្រៅប្រទេស។
កុំអោយឱកាសដ៏ល្អមួយនេះរំលងផុតទៅណា!!! ចូលរួមដោយសេរីដោយគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖
https://forms.office.com/r/xapyxtMN9a
ត្រូវបានធ្វើឡើង អាគារ GIA Tower ជាន់ទី 8 និង38 នៅកោះពេជ្រ
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី ១៨ ខែកុម្ត: ឆ្នាំ ២០២៤
ពេលវេលាម៉ោង: 1:00 PM - 5:00 PM
» ចូលរួម Telegram Event Group Channel តាមរយៈតំណភ្ជាប់សម្រាប់ព័ត៌មានបន្ថែម: