អំពីអាហារូបករណ៍
ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជន បេក្ខជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងនឹងធ្វើការជ្រើសរើសបេក្ខជនចំនួន ៨៦២១នាក់ ឲ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០%សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។
ព័ត៌មានទូទៅ៖
១ .សិស្សទូទៅ ចំនួន ៥៣៩៩នាក់
២ .សិស្សអាទិភាពនារី ចំនួន ១១៥៦នាក់
៣ .សិស្សអាទិភាពក្រីក្រ ចំនួន ១៥១៩នាក់
៤ .សិស្សអាទិភាពតំបន់ដាច់ស្រយាល ចនួន ៥៤៧ នាក់។
លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍៖
ការផ្តល់អាហារូបករណ៍នេះត្រូវគោរពតាមលក្ខខណ្ឌពីរគឺ៖
១ .តាមរយៈការជ្រើសរើស៖ បេក្ខជននឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធកុំព្យូទ័រ ដោយផ្អែកលើនិទ្ទេសរួម នៃលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២៣-២០២៤។
២ .តាមរយៈការប្រឡង៖ បេក្ខជននឹងត្រូវធ្វើការប្រឡងនៅតាមគ្រឹះស្ថានឧត្តមសិក្សា ប្រសិនបើជ្រើសរើសមុខជំនាញដែលឆ្លងកាត់ប្រឡង និងពុំទាន់ជាប់អាហារូបករណ៍មិនបង់ថ្លៃសិក្សា១០០%នៅកន្លែងណាមួយនៅឡើយ។
សំណុំពាក្យដែលត្រូវបំពេញមាន៖
១ .សម្រាប់សិស្សទូទៅ សិស្សអាទិភាពនារី និងសិស្សអាទិភាពតំបន់ដាច់ស្រយាល៖
- ពាក្យសុំអាហារូបករណ៍ ចំនួន ០១ច្បាប់
- បង្កាន់ដៃទទួលពាក្យមានបិទរូបថត(ថតថ្មី) 4cm X 6cm ចំនួន ០១ច្បាប់
- សលាកបត្រឯកត្តជន(សម្រាប់តែបេក្ខជនដែលជ្រើសរើសមុខជំនាញឆ្លងកាតការប្រឡង) ចំនួន ០១ច្បាប់
២.សម្រាប់សិស្សអាទិភាពក្រីក្រ
- ពាក្យសុំអាហារូបករណ៍ ចំនួន ០១ច្បាប់
- បង្កាន់ដៃទទួលពាក្យមានបិទរូបថត(ថតថ្មី) 4cm X 6cm ចំនួន ០១ច្បាប់
- សលាកបត្រឯកត្តជន(សម្រាប់តែបេក្ខជនដែលជ្រើសរើសមុខជំនាញឆ្លងកាតការប្រឡង) ចំនួន ០១ច្បាប់
- ប័ណ្ណគ្រួសារថតចម្លងដែលមានការបញ្ជាក់ពីរដ្ឋអំណាចអាជ្ញាធរ ចំនួន ០១ច្បាប់
៣.សម្រាប់សិស្សមានពិការភាព
- ពាក្យសុំអាហារូបករណ៍ ចំនួន ០១ច្បាប់
- បង្កាន់ដៃទទួលពាក្យមានបិទរូបថត(ថតថ្មី) 4cm X 6cm ចំនួន ០១ច្បាប់
- រូបថតមួយជំហរខ្លួន ចំនួន ០១ច្បាប់
- លិខិតបញ្ជាក់ពីពិការភាព ចេញដោយមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬ អាជ្ញាធរមានសមត្ថកិច្ច ចំនួន ០១ច្បាប់
៤-សម្គាល់៖
- ចំពោះសិស្សពូកែជាប់ចំណាត់ថ្នាក់ទូទាំងប្រទេសផ្នែក គណិតវិទ្យា រូបវិទ្យា និងអក្សរសាស្ត្រខ្មែរ ដែលបាន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ មានសិទ្ធិទទួលបានអាហារូបករណ៍ ដោយស្វ័យប្រវត្តិចំនួន ០១មុខជំនាញ ប្រសិនបើជ្រើសរើសយកមុខជំនាញដែលត្រូវនឹងផ្នែកពូកែរបស់ខ្លួន និងបានមកដាក់ពាក្យសុំអាហារូបករណ៍ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅតាមមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត-រាជធានី ដែលខ្លួនបានរៀនសូត្រ។
- ចំពោះសិស្សមានពិការភាព កំពុងសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងបានដាក់ពាក្យស្នើសុំ អាហារូបករណ៍លើអាទិភាពសិស្សពិការ នៅតាមវិទ្យាល័យដែលខ្លួនបានរៀនសូត្រ ហើយនឹងបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២៣-២០២៤ មានសិទ្ធិទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិចំនួន ០១កន្លែង លើមុខជំនាញដែលមិនឆ្លងកាត់ការប្រឡង។
- ចំពោះសិស្សថ្នាក់ពីរភាសា (ប៊ីឡាំង) កំពុងសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងបានដាក់ ពាក្យស្នើសុំអាហារូបករណ៍នៅតាមវិទ្យាល័យដែលខ្លួនបានរៀនសូត្រ លើមុខជំនាញ ភាសាបារាំង នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយនឹងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២៣-២០២៩ មានសិទ្ធិទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិចំនួន ០១កន្លែង ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡង។ ចំពោះសិស្សក្រីក្រដែលមានឪពុក ឬ ម្តាយស្លាប់ ត្រូវភ្ជាប់សំបុត្រមរណភាពរបស់ឪពុក ឬ ម្តាយ និងក្នុងករណី ឪពុកម្តាយលែងលះគ្នា ត្រូវភ្ជាប់សាលក្រមតុលាការ ស្តីពីការផ្តាច់សង្វាស។
សារៈប្រយោជន៍
- ផ្តល់អាហារូបករណ៍មិនបង់ថ្លៃ ១០០% រយៈពេល ៤ឆ្នាំ។
ដេប៉ាតឺម៉ង់
១.គណិតវិទ្យា ចំនួន 100
២.រូបវិទ្យា ចំនួន50
៣.ព័ត៌មានវិទ្យា ចំនួន35
៤.គីមីវិទ្យា ចំនួន50
៥.ជីវវិទ្យា ចំនួន50
៦.បរិស្ថាន ចំនួន30
៧.អក្សារសាស្រ្តាខ្មែរ100 ចំនួន
៨.ប្រវត្តិវិទ្យា ចំនួន50
៩.ទស្សនវិជ្ជា ចំនួន60
១០.សង្គមវិទ្យា ចំនួន60
១១.សង្គមកិច្ចវិទ្យា ចំនួន25
១២.ភាសាវិទ្យា ចំនួន30
១៣.ភូមិវិទ្យានិងរៀបចំដែនដី ចំនួន50
១៤.ទេសចរណ៍ ចំនួន40
១៥.ចិត្តវិទ្យា ចំនួន60
១៦.គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ចំនួន40
១៧.អភិវឌ្ឍន៍សេដ្ឋកិច្ច ចំនួន25
១៨.គ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានធម្មជាតិ ចំនួន25
១៩.អភិវឌ្ឍន៍សហគមន៍ ចំនួន35
២០.នគរូបនីយកម្មនិងអភិវឌ្ឍន៍ក្រុងដោយចីរភាព ចំនួន25
២១.វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច ចំនួន20
២២.វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ចំនួន20
២៣.វិស្វកម្មជីវសាស្រ្ត ចំនួន20
២៤.អប់រំពេញមួយជីវិត ចំនួន15
២៥.សិក្សាអប់រំ ចំនួន10
២៦.គ្រប់គ្រងនិងអភិវឌ្ឍន៍ឧត្តមសិក្សា ចំនួន15
២៧.ភាសាជប៉ុន ចំនួន35
២៨. ភាសាកូរ៉េ ចំនួន35
២៩.ភាសាថៃ ចំនួន25
៣០.ភាសាអង់គ្លេស ចំនួន80
៣១.ទំនាក់ទំនងអន្តរជាតិ ចំនួន5
៣២.សេដ្ឋកិច្ចអន្តរជាតិ ចំនួន5
៣៣.វិទ្យាសាស្រ្តនយោបាយនិងរដ្ឋបាលសាធារណៈ ចំនួន5
៣៤.ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ចំនួន15
៣៥.ភាសាចិន ចំនួន37
៣៦.ភាសាបារាំង ចំនួន65
ចំណុចរួមសម្រាប់ការស្នើសុំអាហារូបករណ៍មិនបង់ថ្លៃសិក្សា១០០% ៖
១-លក្ខខណ្ឌនៃការស្នើសុំអាហារូបករណ៍ ៖ ជាសិស្សដែលកំពុងរៀនថ្នាក់ទី១២ ចំណេះទូទៅ បំពេញវិជ្ជា និងបេក្ខជនស្វៃរិនដែលត្រូវប្រឡងសញ្ញាបត្រមធ្យម- សិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២៣-២០២៤។ ចំពោះបេក្ខជនឆ្នាំចាស់ដែលពុំទាន់បានជាប់អាហារូបករណ៍ មិនបង់ថ្ល សិក្សា១០០% ចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា ហើយមានបំណងស្នើសុំអាហារូបករណ៍ អាចដាក់ពាក្យប្រឡង លើមុខជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញប៉ុណ្ណោះ និងត្រូវមានព្រឹត្តិបត លទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងត្រូវមានអាយុយ៉ាងច្រើនបំផុត ២២ឆ្នាំ គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
២-កន្លែងទទួលពាក្យ និងកាលបរិច្ឆេទនៃការឈប់ទទួលពាក្យ៖
២.១- បេក្ខជនជាសិស្សថ្នាក់ទី១២ដែលកំពុងសិក្សាក្នុងឆ្នាំសិក្សា២០២៣-២០២៤ ត្រូវមកទទួលសំណុំពាក្យសុំ អាហារូបករណ៍ពីវិទ្យាល័យរបស់ខ្លួន យកទៅបំពេញចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤ និងប្រគល់មកវិញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥.០០នាទី រសៀលជាកំហិត។
២.២- បេក្ខជនស្វៃរិន និងបេក្ខជនបំពេញវិជ្ជាត្រូវមកទទួលសំណុំពាក្យសុំអាហារូបករណ៍ពីមន្ទីរអប់រំ យុវជន កីឡារាជធានី-ខេត្ត ដែលខ្លួនបានបំពេញសំណុំបែបបទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២៣-២០២៤ យកទៅបំពេញចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ និងប្រគល់ មកវិញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥.០០នាទី រសៀលជាកំហិត។
២.៣- ចំពោះបេក្ខជនដែលពុំមានលក្ខខណ្ឌដូចក្នុងចំណុច ២.១ និង២.២ ខាងលើ ហើយមានបំណងស្នើសុំអាហា- រូបករណ៍ចូលរៀនមុខជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវមកទទួលយកសំណុំពាក្យសុំប្រឡងយកអាហារូបករណ៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យកទៅបំពេញ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងប្រគល់ជូនសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញ យ៉ាងយូរត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៥.០០នាទី រសៀល ជាកំហិត។
៣-ការប្រកាសលទ្ធផលជ្រើសរើស៖
៣.១- លទ្ធផលនៃការជ្រើសរើសនឹងមានបិទផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមគ្រឹះស្ថានឧត្តមសិក្សា នីមួយៗក្នុងរាជធានីភ្នំពេញ នឹងមានបិទផ្សាយនៅតាមគ្រឹះស្ថានឧត្តមសិក្សា មន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្ត និងគ្រប់វិទ្យាល័យដែលមានបេក្ខជនជាប់អាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃ សិក្សា ១០០%។
៣.២- លទ្ធផលប្រឡងរបស់បេក្ខជនដែលជ្រើសរើសមុខជំនាញឆ្លងកាត់ការប្រឡង នឹងមានបិទផ្សាយនៅ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅតាមមណ្ឌលប្រឡងនៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
៤-សម្គាល់៖
៤.១- សេចក្ដីណែនាំក្នុងការបំពេញពាក្យ លក្ខខណ្ឌកំណត់មុខវិជ្ជា និទ្ទេសរួម និងចំនួនជ្រើសរើសតាមមុខជំនាញ នីមួយៗ និងការកំណត់តំបន់ដាច់ស្រយាលនៅតាមរាជធានី-ខេត្ត មានចែងក្នុងសៀវភៅកម្រងព័ត៌មាន អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដែលបានចែកជូនដល់បេក្ខជនប៉ុណ្ណោះ។
៤.២- បេក្ខជនអាចធ្វើការតវ៉ា ចំពោះលទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍នៅនាយកដ្ឋានឧត្តមសិក្សា ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលអាហារូបករណ៍។ ៤.៣- ចំពោះព័ត៌មានលម្អិតផ្សេងៗទៀត សូមទំនាក់ទំនងមកនាយកដ្ឋានឧត្តមសិក្សានៅរៀងរាល់ម៉ោងធ្វើការ តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ៩៣៧ ឬ ជាមួយគ្រឹះស្ថានឧត្តមសិក្សាដែលបេក្ខជនបានដាក់ពាក្យសុំ អាហារូបករណ៍តាមលេខទូរស័ព្ទដែលមាននៅក្នុងសៀវភៅកម្រងព័ត៌មានអាហារូបករណ៍។
៤.៤- ចំពោះបេក្ខជនដែលមានបំណងដាក់ពាក្យសុំអាហារូបករណ៍ លើមុខជំនាញវិស័យសុខាភិបាល សម្រាប់ឆ្នាំ សិក្សា២០២៣-២០២៤នេះ ត្រូវឆ្លងកាត់ការប្រឡងថ្នាក់ជាតិ ហើយមិនត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ តាមរយៈក្រសួងអប់រំ យុវជន និងកីឡាឡើយ។ បេក្ខជនត្រូវទៅទទួលពាក្យ និងដាក់ពាក្យ នៅតាមគ្រឹះស្ថាន- ឧត្តមសិក្សាដែលបណ្តុះបណ្តាលវិស័យសុខាភិបាល ឬ អាចទំនាក់ទំនងសាកសួរព័ត៌មានជាមួយលេខាធិការ- ដ្ឋាននៃគណៈកម្មាធិការប្រឡងថ្នាក់ជាតិ(នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល ទូរស័ព្ទ លេខ ០២៣ ៤២៨ ៩៣០) ព័ត៌មានអំពីការប្រឡងនេះនឹងជូនដំណឹងដោយគណៈកម្មាធិការប្រឡងថ្នាក់ជាតិ។ ចំពោះបេក្ខជនដែលបានជាប់អាហារូបករណ៍ជាស្ថាពរ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡារួចហើយ ពុំមានសិទ្ធិទៅប្រឡងយកអាហារូបករណ៍នៅវិស័យសុខាភិបាលទៀតឡើយ តែអាចដាក់ពាក្យប្រឡង បង់ថ្លៃសិក្សាបាន។
- ព័័ត៌មានលំអិត: Moeys Scholarship 2024.pdf
- ប្រភពពី៖ ក្រសួងអប់រំ យុវជន និង កីឡា