មកដល់សម័យបច្ចុប្បន្ននេះហេីយ នៅតែមានមនុស្សជាច្រេីនឆ្ងល់ថា តេីវិទ្យាសាស្រ្តកំព្យូទ័រនោះគឺជាអ្វី? ចម្លេីយនីមួយៗសុទ្ធតែខុសៗគ្នា អ្នកខ្លះថាវាជាជំនាញអំពីកំព្យូទ័រ អ្នកខ្លះទៀត ថាវាគ្មានអ្វីខុសពីជំនាញITនោះទេ។ តេីជំនាញនោះគឺជាអ្វីឱ្យពិតប្រាកដ? បើនិយាយអំពីមុខជំនាញនេះ នៅក្នុងប្រទេសកម្ពុជា វិទ្យាសាស្រ្តកុំព្យូទ័រនិងព័ត៌មានវិទ្យា គឺជាមុខជំនាញតែមួយ ដែលជាទូទៅគេហៅថា IT ហ្នឹងឯង!
១. អ្វីទៅជាជំនាញវិទ្យាសាស្ត្រកំព្យូទ័រ?
ជាទូទៅ វិទ្យាសាស្ត្រកំព្យូទ័រគឺជាជំនាញមួយដែលសិក្សាអំពីបច្ចេកវិទ្យាកំព្យូទ័រ ដែលទាក់ទងទាំង Hardware និង ទាំង Software របស់កំព្យូទ័រ។ ដោយឡែកវាក៏ជាជំនាញមូួយមានភាពចម្រុះ ដែលត្រូវយល់ដឹងពីជំនាញតូចៗជាច្រេីនទៀតផងដែរ។ ជំនាញនេះ ត្រូវបានគេចាត់ទុកជាជំនាញមួយដែលត្រូវបានគេទទួលស្គាល់ ឱ្យតម្លៃ និង មានតម្រូវការខ្ពស់នៅក្នុងឧស្សហកម្ម ស្ថាប័ននានាក្នុងសង្គម គ្រប់ទីកន្លែង មិនថាក្នុងប្រទេស និង ក្រៅប្រទេសឡេីយ។
២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ?
ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការសិក្សា និសិ្សតគួរមាន ជំនាញទន់ និង រឹង ដូចជា៖
- ជំនាញទន់៖ ការវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការអត់ធ្មត់ធន់ទ្រាំ ការគិតជ្រៅដិតដល់ ការស្រាវជ្រាវ
- ជំនាញរឹង៖ គណិតវិទ្យា កំព្យូទ័រ រូបវិទ្យា គីមីវិទ្យា។
ក្នុងរយៈពេលសិក្សា និសិ្សតនឹងបានជួបប្រទះនូវមុខវិជ្ជាមួយចំនួនដូចជា ទំនាក់ទំនងនៃទិន្នន័យ រចនាសម្ព័ន្ធទិន្នន័យនិងការដោះស្រាយ ប្រព័ន្ធមូលដ្ឋានទិន្នន័យ (Database Systems) ភាសានៃC++ Programming ប្រព័ន្ធប្រតិបត្តិការ Microprocessors បណ្តាញកុំព្យូទ័រ អ៊ិនធឺណិតសម្រាប់សរសេរកម្មវិធី HTML ការវិភាគនិងរចនាប្រព័ន្ធព័ត៌មាន កម្មវិធីJAVA និងមុខវិជ្ជាមួយចំនួនជាច្រើនទៀត ទៅតាមការកំណត់របស់សាលានីមួយៗ ដែលអ្នកចូលសិក្សា។
៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ?
ក្រោយបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានចំណេះដឹងផ្នែក បច្ចេកវិទ្យា គ្រប់គ្រងប្រព័ន្ធទិន្នន័យ ការរៀបចំតម្លើងនិងគ្រប់គ្រងបណ្តាញកុំព្យូទ័រ ការប្រើប្រាស់បណ្តាញនិងជុសជុលប្រព័ន្ធកុំព្យូរទ័រ ការសរសេរនិងបង្កើតកម្មវិធីកុំព្យូរទ័រ ការគ្រប់គ្រងគម្រោង ការវិភាគទិន្នន័យ និងការរចនារូបភាព សម្លេងនិងវីដេអូលើកុំព្យូទ័រ។
ក្រោយបញ្ចប់ការសិក្សា និសិ្សតអាចមានឱកាសការងារដូចជា៖
- Software application developer: ជាអ្នកបង្កេីតកម្មវិធីទូរស័ព្ទ
- Computer system analyst: ជាអ្នកច្នៃ និង បង្កេីតប្រព័ន្ធថ្មីទាំងHardware និង Software នៅក្នុងក្រុមហ៊ុនមួយ ហេីយក៏ជាអ្នកដោះស្រាយបញ្ហាក្នុងប្រព័ន្ធ និងទទួលខុសត្រូវរក្សាប្រព័ន្ធឱ្យមានសុវត្ថិភាពផងដែរ
- Database Administrator: ជាអ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យ
- Web Developer: ជាអ្នកសរសេរគេហទំព័រ
- Network systems administrator: ជាអ្នកគ្រប់គ្រងប្រព័ន្ធបណ្តាញ
- Computer systems engineer: ជាវិស្វករប្រព័ន្ធកំព្យូទ័រ
- Business intelligence analyst: ជាអ្នកវិភាគសេីុបការណ៍ពាណិជ្ជកម្ម
- Computer Programmer: ជាអ្នកសរសេរកម្មវិធីកំព្យូទ័រ
- Software quality assurance (QA) tester: ជាអ្នកធ្វេីតេស្តsoftwareដេីម្បីត្រួតពិនិត្យគុណភាព និង -ដំណេីរការរបស់វា ហេីយមេីលថាsoftwareនោះមានមេរោគ ឫ ក៏អត់
៤. សាកលវិទ្យាល័យក្នុងស្រុកសម្រាប់ជំនាញវិទ្យាសាស្រ្តកំព្យូទ័រ
- សាកលវិទ្យាល័យន័រតុន (NU)
- សាកលវិទ្យាល័យបៀលប្រាយ (BBU)
- សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ (BELTEI IU)
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
- សាកលវិទ្យាល័យវេស្ទេីន (WU)
- សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (PIU)
- សាកលវិទ្យាល័យភ្នំពេញអាមេរិចកាំង (AUPP)
- វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)
- វិទ្យាស្ថានស៊ីតិច (SETEC)
៥. សាកលវិទ្យាល័យក្រៅស្រុកលេីគេទាំង១១ក្នុងពិភពលោកសម្រាប់ជំនាញវិទ្យាសាស្រ្តកំព្យូទ័រ
- Massachusetts Institute of Technology (MIT) US
- Stanford University the US
- Carnegie Mellon University the US
- The University of California, Berkeley (UCB) US
- University of Cambridge UK
- Harvard University the US
- University of Oxford UK
- Princeton University the US
- ETH Zurich (Swiss Federal Institute of Technology) Switzerland
- National University of Singapore (NUS) Singapore
- University of Toronto Canada
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60






