What is Computer Science?

September 07, 2020
Visitor/s 16K
background image

មកដល់សម័យបច្ចុប្បន្ននេះហេីយ នៅតែមានមនុស្សជាច្រេីនឆ្ងល់ថា តេីវិទ្យាសាស្រ្តកំព្យូទ័រនោះគឺជាអ្វី? ចម្លេីយនីមួយៗសុទ្ធតែខុសៗគ្នា អ្នកខ្លះថាវាជាជំនាញអំពីកំព្យូទ័រ អ្នកខ្លះទៀត ថាវាគ្មានអ្វីខុសពីជំនាញITនោះទេ។ តេីជំនាញនោះគឺជាអ្វីឱ្យពិតប្រាកដ? បើនិយាយអំពីមុខជំនាញនេះ នៅក្នុងប្រទេសកម្ពុជា វិទ្យាសាស្រ្តកុំព្យូទ័រនិងព័ត៌មានវិទ្យា គឺជាមុខជំនាញតែមួយ ដែលជាទូទៅគេហៅថា IT ហ្នឹងឯង! 

១. អ្វីទៅជាជំនាញវិទ្យាសាស្ត្រកំព្យូទ័រ? 

ជាទូទៅ វិទ្យាសាស្ត្រកំព្យូទ័រគឺជាជំនាញមួយដែលសិក្សាអំពីបច្ចេកវិទ្យាកំព្យូទ័រ ដែលទាក់ទងទាំង Hardware និង ទាំង Software របស់កំព្យូទ័រ។ ដោយឡែកវាក៏ជាជំនាញមូួយមានភាពចម្រុះ ដែលត្រូវយល់ដឹងពីជំនាញតូចៗជាច្រេីនទៀតផងដែរ។ ជំនាញនេះ ត្រូវបានគេចាត់ទុកជាជំនាញមួយដែលត្រូវបានគេទទួលស្គាល់ ឱ្យតម្លៃ និង មានតម្រូវការខ្ពស់នៅក្នុងឧស្សហកម្ម ស្ថាប័ននានាក្នុងសង្គម គ្រប់ទីកន្លែង មិនថាក្នុងប្រទេស និង ក្រៅប្រទេសឡេីយ។ 

២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ? 

ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការសិក្សា និសិ្សតគួរមាន ជំនាញទន់ និង រឹង ដូចជា៖ 

  • ជំនាញទន់៖ ការវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការអត់ធ្មត់ធន់ទ្រាំ ការគិតជ្រៅដិតដល់ ការស្រាវជ្រាវ 
  • ជំនាញរឹង៖ គណិតវិទ្យា កំព្យូទ័រ រូបវិទ្យា គីមីវិទ្យា។ 

ក្នុងរយៈពេលសិក្សា និសិ្សតនឹងបានជួបប្រទះនូវមុខវិជ្ជាមួយចំនួនដូចជា ទំនាក់ទំនងនៃទិន្នន័យ រចនាសម្ព័ន្ធទិន្នន័យនិងការដោះស្រាយ ប្រព័ន្ធមូលដ្ឋានទិន្នន័យ (Database Systems) ភាសានៃC++ Programming ប្រព័ន្ធប្រតិបត្តិការ Microprocessors បណ្តាញកុំព្យូទ័រ អ៊ិនធឺណិតសម្រាប់សរសេរកម្មវិធី HTML ការវិភាគនិងរចនាប្រព័ន្ធព័ត៌មាន កម្មវិធីJAVA និងមុខវិជ្ជាមួយចំនួនជាច្រើនទៀត ទៅតាមការកំណត់របស់សាលានីមួយៗ ដែលអ្នកចូលសិក្សា។ 

៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ? 

ក្រោយបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានចំណេះដឹងផ្នែក បច្ចេកវិទ្យា គ្រប់គ្រងប្រព័ន្ធទិន្នន័យ ការរៀបចំតម្លើងនិងគ្រប់គ្រងបណ្តាញកុំព្យូទ័រ ការប្រើប្រាស់បណ្តាញនិងជុសជុលប្រព័ន្ធកុំព្យូរទ័រ ការសរសេរនិងបង្កើតកម្មវិធីកុំព្យូរទ័រ ការគ្រប់គ្រងគម្រោង ការវិភាគទិន្នន័យ និងការរចនារូបភាព សម្លេងនិងវីដេអូលើកុំព្យូទ័រ។ 

ក្រោយបញ្ចប់ការសិក្សា និសិ្សតអាចមានឱកាសការងារដូចជា៖ 

  • Software application developer: ជាអ្នកបង្កេីតកម្មវិធីទូរស័ព្ទ 
  • Computer system analyst: ជាអ្នកច្នៃ និង បង្កេីតប្រព័ន្ធថ្មីទាំងHardware និង Software នៅក្នុងក្រុមហ៊ុនមួយ ហេីយក៏ជាអ្នកដោះស្រាយបញ្ហាក្នុងប្រព័ន្ធ និងទទួលខុសត្រូវរក្សាប្រព័ន្ធឱ្យមានសុវត្ថិភាពផងដែរ 
  • Database Administrator: ជាអ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យ 
  • Web Developer: ជាអ្នកសរសេរគេហទំព័រ 
  • Network systems administrator: ជាអ្នកគ្រប់គ្រងប្រព័ន្ធបណ្តាញ 
  • Computer systems engineer: ជាវិស្វករប្រព័ន្ធកំព្យូទ័រ 
  • Business intelligence analyst: ជាអ្នកវិភាគសេីុបការណ៍ពាណិជ្ជកម្ម 
  • Computer Programmer: ជាអ្នកសរសេរកម្មវិធីកំព្យូទ័រ 
  • Software quality assurance (QA) tester: ជាអ្នកធ្វេីតេស្តsoftwareដេីម្បីត្រួតពិនិត្យគុណភាព និង -ដំណេីរការរបស់វា ហេីយមេីលថាsoftwareនោះមានមេរោគ ឫ ក៏អត់ 

៤. សាកលវិទ្យាល័យក្នុងស្រុកសម្រាប់ជំនាញវិទ្យាសាស្រ្តកំព្យូទ័រ 

  • សាកលវិទ្យាល័យន័រតុន (NU
  • សាកលវិទ្យាល័យបៀលប្រាយ (BBU
  • សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ (BELTEI IU
  • សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP
  • សាកលវិទ្យាល័យវេស្ទេីន (WU
  • សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (PIU
  • សាកលវិទ្យាល័យភ្នំពេញអាមេរិចកាំង (AUPP
  • វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT
  • វិទ្យាស្ថានស៊ីតិច (SETEC

៥. សាកលវិទ្យាល័យក្រៅស្រុកលេីគេទាំង១១ក្នុងពិភពលោកសម្រាប់ជំនាញវិទ្យាសាស្រ្តកំព្យូទ័រ 

  • Massachusetts Institute of Technology (MIT) US 
  • Stanford University the US 
  • Carnegie Mellon University the US 
  • The University of California, Berkeley (UCB) US 
  • University of Cambridge UK 
  • Harvard University the US 
  • University of Oxford UK 
  • Princeton University the US 
  • ETH Zurich (Swiss Federal Institute of Technology) Switzerland 
  • National University of Singapore (NUS) Singapore 
  • University of Toronto Canada 

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60

Partially Funded

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024