ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តលេខ ចូលចិត្តការវិភាគ ឬ ចូលចិត្តស្រាវជ្រាវ មុខជំនាញវិទ្យាសាស្ត្រ ប្រហែលជាស័ក្តិសមសម្រាប់អ្នក ។ នៅពេលដែលលឺពាក្យថា ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច អ្នកប្រហែលជាគិតថាជំនាញនេះប្រហែលជា ស្រដៀងនឹងមុខជំនាញ គណនេយ្យ និងសិក្សាអំពីថវិការជាដើម ប៉ុន្តែការយល់ឃើញនោះ មិនបានត្រឹមត្រូវទំាង ស្រុងនោះទេ ។ ខាងក្រោមនេះ គឺជាព័ត៌មានមួយចំនួន ដែលទាក់ទងនឹងជំនាញ វិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីជាជំនួយក្នុងការស្វែងយល់ពីជំនាញនេះកាន់តែច្បាស់ បន្ថែមទៀត ។
១. អ្វីទៅជាជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច?
ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច គឺជាជំនាញមួយដែលសិក្សាអំពីរបៀបប្រើប្រាស់នូវធនធានដែល ខ្សត់កម្រតាមវិធីផេ្សងៗជាច្រើន បើលើកឧទាហរណ៍ឲ្យស្រួលយល់ទៅគឺថា នៅលើផែនដីមនុស្ស ត្រូវការធនធាន ប៉ុន្តែធនធាននោះសិ្ថតនៅក្នុងបរិមាណតិចតួច សម្រាប់តម្រូវការចំាបាច់ របស់មនុស្ស ហេតុនេះ អ្នកវិទ្យាសាស្ត្រសេដ្ឋកិច្ចត្រូវស្វែងរក និងធ្វើការសម្រេចចិត្តពីរបៀប ប្រើប្រាស់ធនធានដ៏កម្សត់ទំាងនោះ ។
២. តើជំនាញនេះត្រូវសិក្សាពីអ្វីខ្លះ?
ជំនាញនេះគឺផ្តោតសំខាន់ទៅលើការសិក្សាទាក់ទងនឹងសេដ្ឋកិច្ច បញ្ជូលគ្នាជាមួយការសិក្សា គណិតវិទ្យា ។ បើអ្នកជ្រើសរើសយកជំនាញនេះ អ្នកអាចនឹងជួបប្រទះនូវជំនាញមួយចំនួន ដូចជា គណិតវិទ្យា ការសិក្សាពីធនធានមនុស្ស សេដ្ឋកិច្ចមីក្រូ និងម៉ាក្រូ រួមទាំង ហិរញ្ញវត្ថុសាធារណៈជាដើម ។ លើសពីនេះទៅ អ្នកក៏អាចនឹងសិក្សាពី វិទ្យាសាស្ត្រកុំព្យូទ័រ ការអនុវត្តគណិតវិទ្យាក្នុងវិទ្យាសាស្ត្រកុំព្យូទ័រ ស្ថិតិ ឬ បច្ចេកទេសគណិតវិទ្យា (Mathematics Techniques) អាស្រ័យទៅតាមសាកលវិទ្យាល័យដែលអ្នកសិក្សា ។ ក្នុងការសិក្សាជំនាញនេះ អ្នកនឹងទទួលបាន៖
- ចំណេះដឹងក្នុងការអង្កេតមើលលេខ៖ តាមការពិនិត្យមើលក្រាបគ្រប់ប្រភេទ ។
- ការស្រាវជ្រាវបង្កើតថ្មីៗ៖ ស្រាវជ្រាវរកបញ្ហាថ្មី និង រកដំណោះស្រាយដើម្បីឆ្លើយតប ទៅនឹងបញ្ហាទំាងនោះ។
- ការវិភាគ៖ នៅក្នុងសេដ្ឋកិច្ច សិស្សត្រូវដឹងថាអ្វីដែលគួរផ្ដោត និងសង្កេតលើរាល់ពេលធ្វើ ការសម្រេចចិត្តម្ដងៗ។
៣. តើខ្ញុំនឹងទទួលបានឱកាសការងារអ្វីខ្លះក្រោយបញ្ចប់ការសិក្សាពីជំនាញនេះ?
ការងារដែលសិស្សច្បងយើងតែងតែធ្វើនៅពេលរៀនចប់មាន៖
- អ្នកវិភាគថវិកា
- អ្នកសេដ្ឋកិច្ច
- អ្នកវិភាគឧស្សាហកម្ម
- Field Marketing Associate
- ជំនួយការហិរញ្ញវត្ថុ
- គណនេយ្យករ
- បុគ្គលិកធនាគារ
- ប្រឹក្សាយោបល់ពីជំនួញ និងហិរញវត្ថុ
- បម្រើការក្នុងវិស័យសាធារណៈផ្សេងៗ និង ការងារជាច្រើនទៀត ។
៤. តើសាកលវិទ្យាល័យនៅភ្នំពេញណាខ្លះដែលមានមុខវិជ្ជានេះ?
សមា្រប់សិស្សមានបំណងចង់បន្តការសិក្សានៅក្នុងប្រទេស អាចចូលរៀននៅសាកលវិទ្យាល័យ ដូចជា៖
- សាកលវិទ្យាល័យបញ្ញាសាស្ត្រ
- សាកលវិទ្យាល័យParagon
- សាកលវិទ្យាល័យកម្ពុជា
- សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
- សាកលវិទ្យាល័យ AUPP និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ។
៥. តើសាកលវិទ្យាល័យកំពូលផ្នែកសេដ្ឋកិច្ចនៅលើពិភពលោកមានឈ្មោះអ្វីខ្លះ?
សាកលវិទ្យាល័យល្បីៗមានដូចជា:
- Massachusetts Institute of Technology (The United States)
- Harvard University (The United States)
- Stanford University (The United States)
- University of Oxford (The United Kingdom)
- University of Cambridge (The united Kingdom)
- Yale University (The United States)
- Princeton University (The United States)
- University of California, Berkeley (The United States)
- London School of Economics and Political Science (The United Kingdom)
- University of Chicago (The United States)
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60