ចូលចិត្តរៀបចំគម្រោង ឫក៏ចាត់ចែងក្នុងកិច្ចការអ្វីមួយដែររឺទេ? គេថាក្មេងកើតមកគ្នាមានដុងអីដាក់ឲ្យគ្នា ទៅនឹងទៅ។ ចឹងនេះដូចគ្នា បើអ្នកពិតជាមនុស្សដែលចូលចិត្តក្នុងការរៀបចំនិងចាត់ចែងដូច្នេះមែន មានមុខជំនាញមួយដែលសាកសមសម្រាប់អ្នកក្នុងការសិក្សាថ្នាក់សាកលវិទ្យាល័យ។
១. តើមុខវិជ្ជា សិក្សាពីអ្វីខ្លះ?
មុខជំនាញ្ញគ្រប់គ្រង គឺជាមុខជំនាញដែលរៀនពីការគ្រប់គ្រង ដែលជាការចាត់ចែងដ៏ធំមួយក្នុងក្រុមហ៊ុននិមួយៗ។ សេដ្ឋកិច្ចរបស់កន្លែងមួយ ឫក្រុមហ៊ុនមួយអាចទៅដោយរលូនក៏អាចកើតមកពីផ្នែកមួយនៃការគ្រប់គ្រងដ៏ល្អផងដែរ។ ចឹងអ្នកគ្រប់គ្រងប្រៀបហាក់បីដូចជាក្បាលម៉ាស៊ីនមួយដូច្នេះដែរ បើគ្រប់គ្រងល្អ នោះក្រុមហ៊ុនឫទីតាំងនោះនឹងមានការរីកចំរើនជាមិនខាន។
២. បើចង់រៀនមុខវិជ្ជានេះ ត្រូវចេះអ្វីខ្លះ?
បើសួរថា ខ្ញុំរៀនគ្រប់គ្រងនឹងសមនឹងខ្ញុំដែរ? អូខេ!!! ចំពោះអ្នកដែលនៅមិនទាន់ដឹងថាខ្លួនឯងរៀនអីទេអាចគិតបានណាថា គួររៀនមុខជំនាញនេះឫអត់។ បើអ្នកជាមនុស្សម្នាក់ដែលចូលចិត្ត ប្រើការគិត និងវិភាគក្នុងការដំណើរអ្វីមួយ នោះពិតជាសាកសមណាស់។ មិនត្រឹមតែប៉ុណ្ណោះ បើអ្នកពូកែខាងទំនាក់ទំនងទៀតគឺសមតែម្តង ព្រោះការគ្រប់គ្រងត្រូវការទំនាក់ទំនង ហើយអ្នកនឹងរឹតតែគ្រប់គ្រងបានល្អថែមទៀតប្រសិនបើអ្នកមានជំនាញអីមួយទៀតដែលហៅថាជំនាញរឹងនោះគឺត្រូវម៉ាច់តែម្តង ក្រុមហ៊ុនណាក៏ចង់បានអ្នកដែរពេលបញ្ចប់ការសិក្សានោះ។
៣. បន្ទាប់ពីរៀនចប់ អាចប្រកបការងារអ្វីបាន? ធ្វើនៅកន្លែងណា?
មុខជំនាញមួយនេះ មិនមែនទាល់តែម៉ាក់ប៉ា មានទីកន្លែងនិងមុខរបរឲ្យគ្រប់គ្រងទើបយើងអាចរៀនបាននោះទេ តាមពិតមានការងារជាច្រើនដែលអ្នកអាចធ្វើបានក្រោយពីបញ្ចប់ថ្នាក់សិក្សានូវមុខជំនាញមួយនេះ។ ការងារនិងមុខតំណែងទាំងនោះមានដូចជា៖
- អ្នកគ្រប់គ្រងទូទៅ
- អ្នកវិភាគគម្រោងគ្រប់គ្រង
- អ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រង
- អ្នកគ្រប់គ្រងគំរោង និងមុខតំណែងមួយចំនួនផ្សេងទៀត។
ហើយបើនិយាយពីទីតាំង ឫកន្លែងធ្វើការមិនខ្វះទេ ទីណាមានក្រុមហ៊ុនទីនោះគេត្រូវការអ្នកគ្រប់គ្រងហើយ ចឹងប្រឹងតែពង្រឹងសមត្ថភាពទៅមិនខ្វះទេកន្លែងធ្វើការ។ មួយវិញបើអ្នកចង់ធ្វើជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនមួយមែន អ្នកគួរតែមានបទពិសោធន៏នូវមុខតំណែងតូចៗសិនទើបល្អ។ ដូចពាក្យគេនិយាយថា ចង់ធ្វើធំ ត្រូវចេះអាតូចសិន។
៤. សាកលវិទ្យាល័យក្នុងស្រុក/ ក្រៅស្រុក
អ្នកទាំងអស់គ្នាអាចសាកសួរព័ត៌មានចូលរៀននៅសាកលវិទ្យាល័យមួយចំនួនដូចជា៖
- សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management)
- សាកលវិទ្យាល័យកម្ពុជា (University of Cambodia)
- សាកលវិទ្យាល័បញ្ញាសាស្ត្រ (Panhasastra University of Cambodia)
- សាកលវិទ្យាល័យវេស្ទើន (Western University) និងសាកលវិទ្យាល័យមួយចំនួនផ្សេងទៀត៕
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60