ក្នុងជីវិតរស់នៅ មនុស្សម្នាក់ៗតែងជួបប្រទះជាមួយនឹងបញ្ហាផ្សេងជានិច្ច។ បញ្ហាទាំងនោះ បានធ្វើឲ្យពួកគេកើតមានវិបត្តិផ្លូវចិត្ត ដែលតម្រូវឲ្យមានការព្យាបាលឲ្យបានទាន់ពេលវេលា។ មូលហេតុនេះហើយ ដែលនាំឲ្យមានវត្តមាននៃអ្នកចិត្តវិទ្យា។
១. អ្វីទៅជាជំនាញ ចិត្តវិទ្យា?
ចិត្តវិទ្យា ជាជំនាញបែបវិទ្យាសាស្ត្រមួយដែលសិក្សាអំពីការគិត និងសកម្មភាពរបស់មនុស្ស មានន័យថាជំនាញមួយនេះ នឹងធ្វើការស្វែងយល់ស៊ីជម្រៅទៅលើគ្រប់សកម្មភាពទាំងអស់របស់យើង ទាំងការនិយាយស្តី និងអាកប្បកិរិយាទាំងឡាយ ដើម្បីឲ្យរកមូលហេតុ ដែលបណ្តាលឲ្យយើងប្រព្រឹត្តសកម្មភាពទាំងអស់នោះ ព្រមទាំងធ្វើការកែតម្រូវ ឬព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីដែលគេប្រទះឃើញមានបញ្ហា។ សម្រាប់បរិបទប្រទេសកម្ពុជាវិញ ជំនាញចិត្តវិទ្យាត្រូវបានបើកជាផ្លួវការជាលើកដំបូងក្នុងឆ្នាំ1994 នៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណង សិក្សាអំពីគំនិតនិងអាកប្បកិរិយារបស់ប្រជាជនខ្មែរ បន្ទាប់ពីឆ្លងកាត់សង្គ្រាមជិតមួយទសវត្សន៍ ដើម្បីធ្វើការព្យាបាលជម្ងឺផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរ។
២. តើជំនាញ ចិត្តវិទ្យា បែងចែកជាឯកទេសអ្វីខ្លះ?
នៅក្នុងជំនាញចិត្តវិទ្យា មានបែកធាងតូចៗជាច្រើនដូចជា៖
- ចិត្តសាស្ត្រក្នុងការសង្កេត (Cognitive Psychology)
- ចិត្តសាស្ត្រក្នុងការព្យាបាល (Clinical Psychology)
- ចិត្តសាស្ត្រសង្គម (Social Psychology)
- ចិត្តសាស្ត្រក្នុងការអភិវឌ្ឍន៍ ឬចិត្តវិទ្យាកុមារ (Developmental Psychology / Child Psychology)
៣. តើជំនាញ ចិត្តវិទ្យា អាចផ្ដល់ឱកាសការងារអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សា?
ក្រោយពេលបញ្ចប់ការសិក្សា និស្សិតអាចប្រកបការងារដូចជា៖
- សាស្ត្រាចារ្យចិត្តវិទ្យា និងចិត្តគរុកោស្យ
- អ្នកប្រឹក្សា និង អ្នកព្យាបាលបញ្ហាផ្លូវចិត្តបែបចិត្តសាស្ត្រតាមសហគមន៍ និងអង្គការនានា
- ជំនួយការវេជ្ជបណ្ឌិតតាមមណ្ឌលសុខភាព មន្ទីរពេទ្យ និងគ្លីនិច
- អ្នកជំនាញចិត្តសាស្ត្រតាមសាលារៀន និងគ្រឹះស្ថានអប់រំនានា
- អ្នកស្រាវជ្រាវ
៤. តើអ្នកអាចសិក្សាជំនាញ ចិត្តវិទ្យា នៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះ?
បច្ចុប្បន្ននេះ ដោយហេតុថាមុខជំនាញមួយនេះមិនសូវជាមានអ្នកស្គាល់ និងចាប់អារម្មណ៍ ជំនាញចិត្តវិទ្យាមានតែនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាតែប៉ុណ្ណោះ។
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60