What is Psychology?

September 08, 2020
Visitor/s 8.1K
background image

ក្នុងជីវិតរស់នៅ មនុស្សម្នាក់ៗតែងជួបប្រទះជាមួយនឹងបញ្ហាផ្សេងជានិច្ច។ បញ្ហាទាំងនោះ បានធ្វើឲ្យពួកគេកើតមានវិបត្តិផ្លូវចិត្ត ដែលតម្រូវឲ្យមានការព្យាបាលឲ្យបានទាន់ពេលវេលា។ មូលហេតុនេះហើយ ដែលនាំឲ្យមានវត្តមាននៃអ្នកចិត្តវិទ្យា។

១. អ្វីទៅជាជំនាញ ចិត្តវិទ្យា?

ចិត្តវិទ្យា ជាជំនាញបែបវិទ្យាសាស្ត្រមួយដែលសិក្សាអំពីការគិត និងសកម្មភាពរបស់មនុស្ស មានន័យថាជំនាញមួយនេះ នឹងធ្វើការស្វែងយល់ស៊ីជម្រៅទៅលើគ្រប់សកម្មភាពទាំងអស់របស់យើង ទាំងការនិយាយស្តី និងអាកប្បកិរិយាទាំងឡាយ ដើម្បីឲ្យរកមូលហេតុ ដែលបណ្តាលឲ្យយើងប្រព្រឹត្តសកម្មភាពទាំងអស់នោះ ព្រមទាំងធ្វើការកែតម្រូវ ឬព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីដែលគេប្រទះឃើញមានបញ្ហា។ សម្រាប់បរិបទប្រទេសកម្ពុជាវិញ ជំនាញចិត្តវិទ្យាត្រូវបានបើកជាផ្លួវការជាលើកដំបូងក្នុងឆ្នាំ1994 នៅឯសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណង សិក្សាអំពីគំនិតនិងអាកប្បកិរិយារបស់ប្រជាជនខ្មែរ បន្ទាប់ពីឆ្លងកាត់សង្គ្រាមជិតមួយទសវត្សន៍ ដើម្បីធ្វើការព្យាបាលជម្ងឺផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរ។

២. តើជំនាញ ចិត្តវិទ្យា បែងចែកជាឯកទេសអ្វីខ្លះ?

នៅក្នុងជំនាញចិត្តវិទ្យា មានបែកធាងតូចៗជាច្រើនដូចជា៖ 

  • ចិត្តសាស្ត្រក្នុងការសង្កេត (Cognitive Psychology
  • ចិត្តសាស្ត្រក្នុងការព្យាបាល (Clinical Psychology)
  • ចិត្តសាស្ត្រសង្គម (Social Psychology)
  • ចិត្តសាស្ត្រក្នុងការអភិវឌ្ឍន៍ ឬចិត្តវិទ្យាកុមារ (Developmental Psychology / Child Psychology)

៣. តើជំនាញ ចិត្តវិទ្យា អាចផ្ដល់ឱកាសការងារអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សា?

ក្រោយពេលបញ្ចប់ការសិក្សា និស្សិតអាចប្រកបការងារដូចជា៖

  • សាស្ត្រាចារ្យចិត្តវិទ្យា និងចិត្តគរុកោស្យ
  • អ្នកប្រឹក្សា និង អ្នកព្យាបាលបញ្ហាផ្លូវចិត្តបែបចិត្តសាស្ត្រតាមសហគមន៍ និងអង្គការនានា
  • ជំនួយការវេជ្ជបណ្ឌិតតាមមណ្ឌលសុខភាព មន្ទីរពេទ្យ និងគ្លីនិច
  • អ្នកជំនាញចិត្តសាស្ត្រតាមសាលារៀន និងគ្រឹះស្ថានអប់រំនានា
  • អ្នកស្រាវជ្រាវ

៤. តើអ្នកអាចសិក្សាជំនាញ ចិត្តវិទ្យា នៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យណាខ្លះ?

បច្ចុប្បន្ននេះ ដោយហេតុថាមុខជំនាញមួយនេះមិនសូវជាមានអ្នកស្គាល់ និងចាប់អារម្មណ៍ ជំនាញចិត្តវិទ្យាមានតែនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាតែប៉ុណ្ណោះ។

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60

Partially Funded

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024