១. អ្វីទៅជាជំនាញសិក្សាអន្ដរជាតិ (DIS)?
ជំនាញសិក្សាអន្ដរជាតិ DIS គឺជាខ្នាតបណ្ដុះបណ្ដាលវិជ្ជាជីវះដែលភ្ជាប់និស្សិតនៅជំនាញអនុវត្ដ (Practical skills) ទ្រឹស្ដី (Theoretical Understanding) ជំនាញទំនាក់ទំនងនឹងវិភាគ (Communication & Analytical skills) ដើម្បីយល់ដឹងនិងស្វែងយល់ឲ្យច្បាស់ពីព្រឹត្ដិការណ៍លើពិភពលោកហើយជាគនឹ្លះដើម្បីដោះស្រាយបញ្ហាក្នុងប្រទេសនិងលើសកលលោកផងដែរ។ DIS នេះដែរមានជំនាញ២ធំៗគឺ៖ ទំនាក់ទំនងអន្ដរជាតិ (IR- International Relations) និង សេដ្ឋកិច្ចអន្ដរជាតិ (IE -International Economics)
២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ?
នៅឆ្នាំមូលដ្ឋាន(ឆ្នាំទី១)និស្សិតត្រូវសិក្សាពី៖ ប្រវត្ដិសាស្រ្ដប្រទេសកម្ពុជាក៏ដូចជាប្រទេសនានាលើសកលលោក និងមូលដ្ឋានគ្រឹះទំនាក់ទំនងអន្ដរជាតិ (World History & Basics of International Relations) និង មូលដ្ឋានគ្រឹះភាសាអង់គ្លេស (Basic English Skills) ដើម្បីប្រើប្រាស់ពីឆ្នាំទី១ដល់ទី៤ ។
នៅឆ្នាំទី២សិក្សាពី៖
- ទ្រឹស្ដីទំនាក់ទំនងអន្ដរជាតិ (International Relations Theories)
- នយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ (Politics and Governments in Southeast Asia)
- មីក្រូនិងម៉ាក្រូសេដ្ឋកិច្ច (Microeconomics and Macroeconomics)
- ជំនាញទំនាក់ទំនង (Professional communication skills)
- ការយល់ដឹងពីអង្គការសហប្រជាជាតិ (United Nations)
- កិច្ចប្រជុំកំពូល (Major conferences and submits)ដែលតម្រូវឲ្យនិស្សិតដើរតួជាថ្នាក់ដឹកនាំនៃប្រទេសនីមួយៗក្នុងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Submit)។
ឆ្នាំទី៣សិក្សាពី៖
- ច្បាប់អន្ដរជាតិ (International Law)
- វិធីសាស្រ្ដក្នុងការស្រាវជ្រាវ (Research Methodology)
- នយោបាយអន្ដរជាតិ (International Political Economy)
- អភិបាលសកល (Global Governance)
- គំរូកិច្ចប្រជុំអង្គការសហប្រជាជាតិ (Model United Nations)ដែលនិស្សិតត្រូវដើរតួជាប្រមុខរដ្ឋតំណាងប្រទេសនីមួយៗដើម្បីដោះស្រាយបញ្ហានានាជុំវិញពិភពលោកដែលកំពុងជួបប្រទះ។
ចុងឆ្នាំទី៣៖
និស្សិតតម្រូវឲ្យជ្រើសរើសមុខជំនាញ១ក្នុងចំនោម២គឺ៖ ទំនាក់ទំនងអន្ដរជាតិ (International Relations) និង សេដ្ឋកិច្ចអន្ដរជាតិ (International Economics)។
- និស្សិតដែលសិក្សាជំនាញ IR និងសិក្សាពីគោលនយោបាយប្រទេសមហាអំណាចក៏ដូចជាប្រទេសកម្ពុជាផងដែរ (Cambodia and Superpowers’ Foreign Policies) ការសិក្សាពីការដោះស្រាយបញ្ហាជម្លោះ សកលភាវូនីយកម្មនិងបម្លាស់ប្ដូរសង្គម (Conflict Resolutions, Globalization, and Social Changes)។និយាយជារួម International Relations ផ្ដោតសំខាន់ពីនយោបាយអន្ដរជាតិ។
- និស្សិតដែលសិក្សាជំនាញ IE សិក្សាពីសេដ្ឋកិច្ចដូចជាទ្រឹស្ដីនិងគោលនយោបាយនៃពាណិជ្ជកម្មអន្ដរជាតិ មូលវិបត្តិសេដ្ឋកិច្ចពិភពលោកនិងគោលនយោបាយឧស្សាហកម្ម (International Trade Theory and Policy, Global Financial Crisis and Industrial Policy)
និស្សិតឆ្នើមអាចចូលរួមកម្មវិធីកត្ដិយស (Honor Program) ដែលតម្រូវឲ្យនិស្សិតសរសេរនិក្ខេបទ (Thesis) ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្ដរជាតិពី IFL។
៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ?
នៅពេលបញ្ចប់ការសិក្សានៅ IFL នេះនិស្សិតមានឱកាសច្រើនក្នុងការស្វែងរកការងារដូចជា៖ អាចធ្វើជាគ្រូបង្រៀន IR នៅតាមសាកលវិទ្យាល័យនានាក៍អាចមានឱកាសចូលបង្រៀននៅ IFLផ្ទាល់ផងដែរ។និស្សិតក៏អាចចូលធ្វើការតាមស្ថាប័ននានាឫអង្គការក្រៅរដ្ឋាភិបាល ហើយក៏អាចប្រលងចូលជាមន្រ្ដីនៅតាមក្រសួងមួយចំនួនផងដែរដូចជា៖ ក្រសួងការបរទេសឫទ្រឹស្ដីការគណរដ្ឋមន្រ្ដី -ល -
៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា?
ដូចបានរៀបរាប់ខាងលើរួចមកហើយ មុខជំនាញសិក្សាអន្តរជាតិគឺមាននៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងវិទ្យាស្ថានភាសាបរទេស (IFL) ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ (Department of International Studies - DIS)។
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60






