What is International Studies?

September 07, 2020
Visitor/s 4.5K
background image

១. អ្វីទៅជាជំនាញសិក្សាអន្ដរជាតិ (DIS)?

ជំនាញសិក្សាអន្ដរជាតិ DIS គឺជាខ្នាតបណ្ដុះបណ្ដាលវិជ្ជាជីវះដែលភ្ជាប់និស្សិតនៅជំនាញអនុវត្ដ (Practical skills) ទ្រឹស្ដី (Theoretical Understanding) ជំនាញទំនាក់ទំនងនឹងវិភាគ (Communication & Analytical skills) ដើម្បីយល់ដឹងនិងស្វែងយល់ឲ្យច្បាស់ពីព្រឹត្ដិការណ៍លើពិភពលោកហើយជាគនឹ្លះដើម្បីដោះស្រាយបញ្ហាក្នុងប្រទេសនិងលើសកលលោកផងដែរ។ DIS នេះដែរមានជំនាញ២ធំៗគឺ៖ ទំនាក់ទំនងអន្ដរជាតិ (IR- International Relations) និង សេដ្ឋកិច្ចអន្ដរជាតិ (IE -International Economics)

២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ?

នៅឆ្នាំមូលដ្ឋាន(ឆ្នាំទី១)និស្សិតត្រូវសិក្សាពី៖  ប្រវត្ដិសាស្រ្ដប្រទេសកម្ពុជាក៏ដូចជាប្រទេសនានាលើសកលលោក និងមូលដ្ឋានគ្រឹះទំនាក់ទំនងអន្ដរជាតិ (World History & Basics of International Relations) និង មូលដ្ឋានគ្រឹះភាសាអង់គ្លេស (Basic English Skills) ដើម្បីប្រើប្រាស់ពីឆ្នាំទី១ដល់ទី៤ ។

នៅឆ្នាំទី២សិក្សាពី៖ 

  • ទ្រឹស្ដីទំនាក់ទំនងអន្ដរជាតិ (International Relations Theories) 
  • នយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ (Politics and Governments in Southeast Asia) 
  • មីក្រូនិងម៉ាក្រូសេដ្ឋកិច្ច (Microeconomics and Macroeconomics) 
  • ជំនាញទំនាក់ទំនង (Professional communication skills) 
  • ការយល់ដឹងពីអង្គការសហប្រជាជាតិ (United Nations) 
  • កិច្ចប្រជុំកំពូល (Major conferences and submits)ដែលតម្រូវឲ្យនិស្សិតដើរតួជាថ្នាក់ដឹកនាំនៃប្រទេសនីមួយៗក្នុងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Submit)។ 

ឆ្នាំទី៣សិក្សាពី៖ 

  • ច្បាប់អន្ដរជាតិ (International Law) 
  • វិធីសាស្រ្ដក្នុងការស្រាវជ្រាវ (Research Methodology) 
  • នយោបាយអន្ដរជាតិ (International Political Economy) 
  • អភិបាលសកល (Global Governance) 
  • គំរូកិច្ចប្រជុំអង្គការសហប្រជាជាតិ (Model United Nations)ដែលនិស្សិតត្រូវដើរតួជាប្រមុខរដ្ឋតំណាងប្រទេសនីមួយៗដើម្បីដោះស្រាយបញ្ហានានាជុំវិញពិភពលោកដែលកំពុងជួបប្រទះ។

ចុងឆ្នាំទី៣៖  

និស្សិតតម្រូវឲ្យជ្រើសរើសមុខជំនាញ១ក្នុងចំនោម២គឺ៖ ទំនាក់ទំនងអន្ដរជាតិ (International Relations) និង សេដ្ឋកិច្ចអន្ដរជាតិ (International Economics)។ 

  • និស្សិតដែលសិក្សាជំនាញ IR និងសិក្សាពីគោលនយោបាយប្រទេសមហាអំណាចក៏ដូចជាប្រទេសកម្ពុជាផងដែរ (Cambodia and Superpowers’ Foreign Policies) ការសិក្សាពីការដោះស្រាយបញ្ហាជម្លោះ សកលភាវូនីយកម្មនិងបម្លាស់ប្ដូរសង្គម (Conflict Resolutions, Globalization, and Social Changes)។និយាយជារួម International Relations ផ្ដោតសំខាន់ពីនយោបាយអន្ដរជាតិ។ 
  • និស្សិតដែលសិក្សាជំនាញ IE សិក្សាពីសេដ្ឋកិច្ចដូចជាទ្រឹស្ដីនិងគោលនយោបាយនៃពាណិជ្ជកម្មអន្ដរជាតិ មូលវិបត្តិសេដ្ឋកិច្ចពិភពលោកនិងគោលនយោបាយឧស្សាហកម្ម (International Trade Theory and Policy, Global Financial Crisis and Industrial Policy) 

និស្សិតឆ្នើមអាចចូលរួមកម្មវិធីកត្ដិយស (Honor Program) ដែលតម្រូវឲ្យនិស្សិតសរសេរនិក្ខេបទ (Thesis) ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្ដរជាតិពី IFL។

៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ?

នៅពេលបញ្ចប់ការសិក្សានៅ IFL នេះនិស្សិតមានឱកាសច្រើនក្នុងការស្វែងរកការងារដូចជា៖ អាចធ្វើជាគ្រូបង្រៀន IR នៅតាមសាកលវិទ្យាល័យនានាក៍អាចមានឱកាសចូលបង្រៀននៅ IFLផ្ទាល់ផងដែរ។និស្សិតក៏អាចចូលធ្វើការតាមស្ថាប័ននានាឫអង្គការក្រៅរដ្ឋាភិបាល ហើយក៏អាចប្រលងចូលជាមន្រ្ដីនៅតាមក្រសួងមួយចំនួនផងដែរដូចជា៖ ក្រសួងការបរទេសឫទ្រឹស្ដីការគណរដ្ឋមន្រ្ដី -ល -

៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា? 

ដូចបានរៀបរាប់ខាងលើរួចមកហើយ មុខជំនាញសិក្សាអន្តរជាតិគឺមាននៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងវិទ្យាស្ថានភាសាបរទេស (IFL) ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ (Department of International Studies - DIS)

Further Assistance

មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc 

You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60

Partially Funded

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024